Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទចម្រៀងថ្មីរបស់ នាយ ចឺម ឆ្នាំឯកា (Covid-19) បង្កប់ដោយអត្ថន័យអប់រំនិងណែនាំ

នាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ តារាចម្រៀង នាយ ចឺម បានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា ឆ្នាំឯកា (Covid-19) បានច្រៀងរៀបរាប់ពីស្ថានភាពនាពេលចូលឆ្នាំដែលមាន សភាពស្ងាត់ច្រងំ ខុសប្លែកពីរៀងរាល់ឆ្នាំ ដែលបងប្អូនប្រជាពលរដ្ឋមានការធ្វើដំណើរជួវជុំបងប្អូន ក្រុមគ្រួសារ តាមបណ្ដាខេត្តនាៗទូទាំង ២៥ ខេត្តក្រុង។

ដោយឡែក នៅក្នុងឆ្នាំនេះ​វិញ ដោយសារតែមេរោគរាតត្បាតពីវីរុស កូរ៉ូណា ឬហៅថា កូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យផ្អាកការជួបជុំមួយរយៈ និងលើកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយនៅធ្វើការងារធម្មតា ដើម្បីបញ្ចៀសការឆ្លងនូវវីរុសដ៏កាចសាហាវមួយនេះ។

ក្នុងអត្ថន័យបទចម្រៀងថ្មីនេះ នាយ ចឺម បានច្រៀងរៀបរាប់និងណែនាំពីវិធីការពារខ្លួន ដោយផ្អាកការជួបជុំមួយរយៈ ឧស្សាហ៍លាងសម្អាតដៃ ពាក់ម៉ាស់រាល់ពេលចេញទៅក្រៅ នៅផ្ទះទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងនិងការពារសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួនទាំងអស់គ្នាផងដែរ៕

from: https://tnaot.com/km/m/detail/article/9140593