Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាចម្រៀងហុងកុង Jacky Cheung និង Eason Chan ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ «ពិភពលោកតែមួយរួមគ្នានៅផ្ទះ»

តារាចម្រៀងហុងកុងលោក Jacky Cheung និងលោក Eason Chan និងចូលរួមសម្តែងជាតារាលំដាប់ពិភពលោកក្នុងព្រឹត្តិការណ៍ដ៏ធំ «ពិភពលោកតែមួយរួមគ្នានៅផ្ទះ» (One World Together At Home) នៅចុងសប្តាហ៍នេះ នាថ្ងៃអាទិត្យទី ១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨ ព្រឹក។

តារាចម្រៀងទាំងពីរនិងបង្ហាញវត្តមានចូលរួមជាមួយក្រុមតន្ត្រីករនិងតារាចម្រៀងអន្តរជាតិល្បីៗដែលមានដូចជា Taylor Swift, Andrea Bocelli, Billie Eilish, Lizzo, Paul McCartney, Sam Smith, Alicia Keys, Elton John, Coldplay’s Chris Martin, Green Day’s Billie Joe Armstrong, Pearl Jam’s Eddie Vedder, The Killers, Celine Dion, Usher, Pharrell Williams, Stevie Wonder និងតារាល្បីៗជាច្រើននៅអាស៊ីផ្សេងទៀត។

ព្រឹត្តិការណ៍ដ៏ធំនេះរៀបចំឡើងដោយអង្គការសុខភាពពិភពលោក (WHO) និងក្រុមពលរដ្ឋតស៊ូមតិសកលព្រមទាំងមានការជួយសម្របសម្រួលដោយតារាចម្រៀង Lady Gaga ក្នុងកម្មវិធី “ពិភពលោកតែមួយរួមគ្នានៅផ្ទះ” មានការផ្សាយជាសកលនិងឌីជីថលជាពិសេស ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់អ្នកធ្វើការជួរមុខនិងអង្គការសុខភាពពិភពលោក ដែលមានការរួមបញ្ចូលនៃតន្ត្រី កំប្លែង និងរឿងរ៉ាវពីអ្នកធ្វើការជួរមុខក្នុងកំឡុងវិបត្តិ Covid-19 ។ អ្នករៀបចំកម្មវិធីបានប្រមូលថវិកាចំនួន ៣៥ លានដុល្លារអាមេរិក ដើម្បីជួយដោះស្រាយវិបត្តិរាតត្បាតពិភពលោកតាមរយៈមូលនិធិឆ្លើយតបសាមគ្គីភាព Covid-19 របស់អង្គការសុខភាពពិភពលោក៕

from: https://tnaot.com/km/m/detail/article/9140445