Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃនេះគ្មានអ្នកឆ្លង ហើយក៏គ្មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ដែរ

ភ្នំពេញ៖ ពេញមួយថ្ងៃកាលពីម្សិលមិញនេះ កម្ពុជាពុំរកឃើញករណីឆ្លង និងជាសះស្បើយថ្មីឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

បច្ចុប្បន្នករណីជាសះស្បើយ សរុបមានចំនួន ៩៨នាក់ ដែលស្មើរនឹង ៨០,៣៣ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ ទាំងអស់ ដោយក្នុងនោះមាន ជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៣៧នាក់ ជនជាតិម៉ាឡេស៊ី ១២នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ និងជនជាតិខ្មែរ ៤១នាក់។

ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ សរុបនៅសល់ចំនួន ២៤នាក់ ក្នុងនោះស្ត្រី ១០នាក់ និងបុរស ១៤នាក់។

សូមជម្រាបជូនថា គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ ដោយក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ៩៨នាក់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9140443