នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកោះរ៉ុង និងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បាននាំយកសម្ភារសម្រាប់ការពារមិនឱ្យឆ្លងជំងឺកូវីដ ១៩ ទៅឧបត្ថម្ភដល់រដ្ឋបាលក្រុងកោះរ៉ុង។
នៅក្នុងនោះផងដែរសម្ភារទាំងអស់រួមមាន ម្ហូបអាហារចម្រុះ ឧបករណ៍ការពារ និងសម្លាប់មេរោគ រួមជាមួយរ៉ឺម៉កម៉ូតូសម្រាប់ដឹកសំរាមចល័តពីក្រសួងបរិស្ថានចំនួន ០២គ្រឿង ថែមទៀតផង។
ក្រៅពីនេះទៅទៀតនោះក្រុមការងារថ្នាក់ជាតិ ក៏បានរៀបចំអំណោយជាម្ហូបអាហារមួយចំនួនទៀត ដើម្បីជួយទប់ទល់នៅពេលជួបបញ្ហាពិបាកក្នុងពេលយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ ១៩៕ ដោយ ៖ សុង យូ