
ក្មេងប្រុសម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាលដោយសារភ្លើងជើងក្រានឆាបទៅឆេះប៊ីដុងសាំង កាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះទាំងពីរនាក់រួមមានទី ១ ឈ្មោះ គីម សៀក ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ បានរងរបួសស្រាល និងទី២ ឈ្មោះ សោម សុខផាន់នី ភេទប្រុស អាយុ ១២ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រី៕ ដោយ ៖ សុង យូ