Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុកបន្តកន្ទុយគ្នាបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់

នៅវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបណ្តាលឱ្យស្ត្រីម្នាក់បានស្លាប់ និង ០២នាក់ ផ្សេងទៀតរងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានម៉ូតូមួយគ្រឿងម៉ាក DAELIM ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចិន អូវ ភេទប្រុស អាយុ ៧៤ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុបានឆ្លងផ្លូវពីកើតទៅលិចស្របពេលគ្នានោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-8681 ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ អ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល បានបុកម៉ូតូកំពុងឆ្លងផ្លូវនោះពេញទំហឹង ហើយដោយពុំទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-2435 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ម៉ាត់ ហ្វារីដេស ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជនវាលវេញ។ ចំណែកអ្នកបើកបររថយន្ត និងវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ន ដើម្បីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9140396