យោងតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការផ្សព្វផ្សាយលក់ ឧបករណ៍វាស់កម្តៅ ម៉ាស់ ជែល និងសារធាតុសម្លាប់មេរោគ គ្មានលេខទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍ និងគ្មានច្បាប់ពីក្រសួងសុខាភិបាល។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឧបករណ៍បរិក្ឋារពេទ្យ សារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដូច្នេះប្រជាពលរដ្ឋគ្រប់រូបមុននឹងទិញផលិតផលឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕ ដោយ ៖ សុង យូ