បុរសអគតិម្នាក់ខឹងសុំជានាជាមួយនឹងអតីតប្រពន្ធមិនបានដូចបំណង ក៏ចាក់សម្លាប់គាត់ កាលពីព្រឹក ថ្ងៃទី១៥ ខែមេសា នៅជិតការិយាល័យប៉ូលិស Chon Buri ស្ថិតក្នុងខេត្តប៉ាទីយ៉ា។
ប៉ូលិសថៃ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Boonlert Khunmoon អាយុ៥២ឆ្នាំ រស់នៅ Chon Buri ស្រុក Banglamung ខេត្តប៉ាទីយ៉ា។ រីឯជនរងគ្រោះ ឈ្មោះ Sudjai Rodmanee អាយុ៥០ឆ្នាំ ជាអតីតប្រពន្ធរបស់ជនសង័្សយ។
បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា ក្រោយពេលបែកបាក់គ្នានោះមក ជនសង័្សយតែងតែព្យាយាមសុំសម្របសម្រួល ហើយសុំជានាជាមួយនឹងអតីតប្រពន្ធវិញ ប៉ុន្ដែជនរងគ្រោះមិនព្រម។ លុះមកដល់ថ្ងៃកើតហេតុ ជនសង័្សយបានតាមពីក្រោយជនរងគ្រោះ ដែលកំពុងជិះម៉ូតូ រហូតដល់កន្លែងកើតហេតុ ទើបតាមទាន់ ហើយចាក់ប្រហារទៅលើប្រពន្ធតែម្ដង។
ក្រោយពេលកើតមានអំពើឃាតកម្មនោះភ្លាម សាក្សីបានទាក់ទងទៅកាន់ប៉ូលិស ចេញមកធ្វើអន្ដរាគមន៍ ឃាត់ខ្លួនតែម្ដង។ ជនសង័្សយត្រូវបានប៉ូលិសចោទប្រកាន់ ពីបទឃាតកម្ម ហើយត្រូវនាំទៅឃុំខ្លួនរង់ចាំតុលាការកាត់ទោសតាមច្បាប់៕ ប្រែសម្រួលដោយ Nuon