Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឡានដឹកថ្មមួយគ្រឿង បើកវ៉ាមិនប្រយ័ត្នក្រឡាប់ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកកំទេចថ្ម វ៉ាជែងខ្វះកាប្រុងប្រយ័ត្នជ្រុលបុកចិញ្ចើមសួនច្បារ ក្រឡាប់ខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៖១៤នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពកន្លែងកើតហេតុបានដឹងថា មានរថយន្តបែនដឹកកំទេចថ្មមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-9497 បើកបរដោយបុរសម្នាក់ ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកព្យាយាមវ៉ាជែង បណ្ដាលឲ្យរថយន្តខាងលើ វ៉ាក់អើសួនច្បារជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកពេញមួយទំហឹង បណ្ដាលឱ្យក្រឡាប់តែម្ដង ខណៈម្ចាស់រថយន្តរងរបួសស្រាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅខាងទៅជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ និងធ្វើការវាស់វែង ហើយយករថយន្តបង្កហេតុទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9140009