Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលថៃ ផ្ដល់ប្រាក់ខែដល់និយោជិតអត់ការងារធ្វើ ដោយសារកូវីដ១៩

ដោយសារតែវីរុសកូវីដ១៩រាតត្បាត ធ្វើឲ្យពលរដ្ឋថៃ ក៏ដូចជា បុគ្គលិក នៃបណ្ដាប្រទេសនានា នៅលើ​ពិភព​លោក អត់ការងារធ្វើ តែស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលថៃនឹងត្រូវផ្ដល់​ប្រាក់ខែ ប្រហែល៦០ភាគ នៃប្រាក់ខែគោលរបស់បុគ្គលិកទាំងនោះដល់ពលរដ្ឋរបស់ខ្លួន។

លោក Sutthi Sukosol  រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា ការសងសំណងនេះ នឹង​មានលក្ខណ:ស្រដៀងគ្នាទៅនឹងអ្វីដែលបុគ្គលិកមានការងារ ហើយត្រូវបញ្ជាឲ្យបិទ។ រដ្ឋា​ភិ​បាល​នឹងផ្ដល់ប្រាក់ខែ ប្រហែល៦០ភាគរយ​ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ ​ដោយផ្អែកទៅលើប្រាក់ ខែអតិបរមា រហូតដល់១៥ ០០០បាត (លុយថៃ) ឬស្មើនឹង៤៦០ដុល្លារអាមេរិក ដោយផ្ដល់ ក្នុងរយ:ពេល៩០ថ្ងៃ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា បេឡាសន្តិសុខសង្គមបានកំណត់ថវិកា ចំនួន​១៦៤ពាន់​លានបាត​ ជាមូលនិធិ​សម្រាប់​អ្នក​គ្មាន​ការងារធ្វើ ដោយយោងតាមច្បាប់សន្តិសុខសង្គម។ យើង​រំពឹង​ថា នឹងចំណាយ រហូត​ដល់​២០​ពាន់​លានបាត ក្នុងរយៈពេល៣ខែទៀត ដើម្បីទូទាត់​សំណងដល់ប្រជាជន ប្រហែល​១លាន​នាក់ ដែលកំពុងផ្អាកធ្វើការ ជាបណ្តោះអាសន្ន ដោយ​ម្នាក់ៗ​ត្រូវទទួល​បាន ចន្លោះពី៥.០៤៥ ទៅ ៩៣០០ បាត ក្នុងមួយខែ។

លោករដ្ឋលេខាធិការ បានបន្ថែមថា បេឡាសន្ដិសុខសង្គម បានបន្ថែមចំនួន៩០ពាន់លានបាត ដើម្បីជួយដល់និយោជិត ដែលបញ្ចប់ការងាររបស់ពួកគេ​ ឬត្រូវបង្ខំឲ្យបញ្ចប់ការងាររបស់ពួក​គេ នៅក្នុងអំឡុងការផ្ទុះឡើង នៃកូវីដ១៩នេះ។

បើគិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន​២៦៧២ ក្នុងនោះស្លាប់៤៦នាក់ និងជាសះស្បើយ១៥៩៣នាក់។ នេះបើយោងតាមការ ចេញផ្សាយតួលេខរបស់វើលដូម៉ែទ័រ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9139928