Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រលានយន្តហោះថ្មីរបស់កម្ពុជានៅខេត្តកណ្ដាលធ្វើបាន៣០ភាគរយហើយ

ភ្នំពេញ៖ ព្រលានយន្តហោះភ្នំពេញថ្មីស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននឹងកំពុងដំណើរការសាងសង់បាន៣០ភាគរយហើយក្នុងដំណាក់កាលទី១ នឹងបញ្ចប់មុនឆ្នាំ២០២២ខាងមុខ។

នេះបើតាម អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ថ្លែងក្នុង ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព ទិសដៅការងារបន្ដ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយ ឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9139765