ថ្មីៗនេះ តារាចម្រៀង និងសម្ដែងស្រីចិនកំពុងមានប្រជាប្រិយភាព Yang Chaoyue ត្រូវបានរងការស្ដីបន្ទោសជាខ្លាំងក្រោយសកម្មភាពហុចក្រដាសជូតសំបោររបស់នាងទៅឲ្យបុគ្គលិកប្រុសម្នាក់កាន់ ក្រោយនាងជូតច្រមុះហើយ។
បើតាមបណ្ដាញព័ត៌មាន News បានឲ្យដឹងថា តារាសម្ដែង និងចម្រៀងស្រីពន្លកថ្មី Yang Chaoyue បានសុំក្រដាសជូតមាត់ពីជំនួយការរបស់ខ្លួននៅពេលកំពុងថតរឿង។ ក្រោយពេលជូតសំបោររួច នាងក៏ហុចក្រដាសនោះឲ្យទៅបុគ្គលិកប្រុសនេះវិញ ។
សកម្មភាពរបស់ស្រីស្អាតអាយុ ២១ឆ្នាំបានធ្វើឲ្យគេវាយតម្លៃថា នាងស្អាតតែសម្រស់ខាងក្រៅទេ តែចរិតវិញគពិតជាមិនសមរម្យសោះ ព្រោះទោះយ៉ាងណាក៏មិនគួរធ្វើបែបនេះដែរ។
គួរបញ្ជាក់ផងដែរ នេះមិនមែនជាលើកទី១ឡើយដែលតារាស្រីកើតឆ្នាំ១៩៩៨ ត្រូវគេរិះគន់ដោយរឿងមិនសមភ្នែកបែបនេះ។ ជាក់ស្ដែងកាលពីទើបជាប់ក្នុងកម្មវិធី Produce 101 នាងត្រូវគេបកអាក្រាតថា មានស្ទីលរស់នៅភ្លើតភ្លើនពីក្មេង និងលេងចរិតព្រះនាងជាដើម៕
ប្រភព៖ Kenh14 ប្រែសម្រួល៖ ផេង ផលធិតា