ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈបន្តចុះថ្ងៃទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នឹងត្រូវលក់ ២.៤១៤រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៤៩៦រៀល/១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/១លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នឹងចុះមកត្រឹម ២.២៥០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និងតម្លៃ ២.៣០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕ ដោយ៖ តារា