Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

២៥ប្រទេស​ទទួលបានការបន្ធូរបន្ថយបំណុលពី IMF ចំពេលការរាតត្បាត COVID-19

បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន Sputnik នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បាន បញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានអនុម័តផ្តល់ការបន្ធូរបន្ថយបំណុល​ដល់ប្រទេស ចំនួន ២៥ នៅក្នុងឆ្នាំ២០២០នេះ ចំពេលវីរុសកូវីដ១៩ កំពុងរាតត្បាត។

សេចក្តីថ្លែងការណ៍ផ្លូវការបានបញ្ជាក់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា ក្រុមប្រឹក្សាប្រតិបត្តិមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានអនុម័តការបន្ធូរបន្ថយលើសេវាកម្មបំណុលសម្រាប់ប្រទេសចំនួន ២៥ នៅចំពេលដែលការរីករាលដាល ជំងឺ COVID-19 ។

សេចក្តីថ្លែងការណ៍បានបន្តថា ក្រុមប្រឹក្សាប្រតិបត្តិ ថ្ងៃនេះ បានយល់ព្រមផ្តល់ជំនួយសង្គ្រោះ សម្រាប់ប្រទេសចំនួន២៥ ជាសមាជិក ដែលមានសិទ្ធិទទួលបានការគាំទ្រពីមហន្តរាយ និងការផ្តល់ជំនួយសង្គ្រោះ (CCRT) ហើយប្រទេសចំនួន៤ទៀត ត្រូវបានគេរំពឹងថា នឹងស្នើសុំជំនួយបែបនេះ​ នៅក្នុងសប្តាហ៍ខាងមុខ។

លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ បានឲ្យដឹងថា នេះជាការផ្តល់ជំនួយដល់ប្រទេសងាយរងគ្រោះបំផុត ដែលជាសមាជិក IMF ក្នុងរយៈពេល ៦ ខែដំបូង ដើម្បីជួយពួកគេបង្វែរធនធានហិរញ្ញវត្ថុទៅតាមតម្រូវការវេជ្ជសាស្រ្តសំខាន់ៗ ខណៈ​មេរោគកំពុងរាតត្បាត។

ជំនួយបំណុលនេះ នឹងត្រូវផ្តល់ជូនប្រទេសអាហ្គានីស្ថាន និងយេម៉ែន, តាហ្ស៊ីគីស្ថាន, និង​បណ្តា​រដ្ឋក្រីក្របំផុត នៅទ្វីបអាហ្រ្វិក រួមមាន ប្រទេសបេនីន, ប៊ឺរគីណា ហ្វាសូ, សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល, ឆាដ, សាធារណរដ្ឋកុងហ្គោ, រវ៉ាន់ដា, តូហ្គោ, និងប្រទេស​ដទៃទៀត៕ ប្រែ​សម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9139211