Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនត្រឹមតែសង្ហាទេ Win បរិច្ចាគថវិកាចំនួន ៣សែនបាតជួយទប់ស្កាត់កូវីដ១៩

Win គឹជាតារាសម្តែងប្រុសវ័យក្មេងដែលមានរូបរាងស្រស់សង្ហា និងមានភាពទាក់ទាញនារីៗមិនថានៅក្នុង និងក្រៅប្រទេសសុទ្ធតែលង់នឹងសម្រស់របស់លោក។

គួររំលឹកដែរថា Win​ ទទួលបានភាពល្បីល្បាញ់ក្នុងរយៈពេលខ្លី បន្ទាប់ពីបានសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ GMM TV ដែលមានចំណងជើងថា Together ដែលលោកសម្តែងជាតួអង្គ Tine។

កាលពីថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០២០ នៅលើបណ្តាញសង្គម Twitter​ ផ្លូវការរបស់លោក គេបានឃើញលោកសរសេរសាររៀបរាប់មួយថា “ ខ្ញុំបាទ Win និងអ្នកគាំទ្របានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ៣៨០,០២៥.៦៣ បាត ដែលស្មើនឹង ១ម៉ឺនដុល្លារអាមេរិកជាង ជូនដល់មន្ទីពេទ្យ Vachira Phuket ដើម្បីព្យាបាលអ្នកដែលមានជំងឺកូវីដ១៩“។ នៅក្នុងនោះទៀតសោតលោកបាន បញ្ជាក់ទៀតថាចំពោះថវិកាដែលលោកបានបរិច្ចាគ គឺខាងប្រធានមន្ទីពេទ្យជាអ្នកមកទទួល ដោយលោកមិនបាននាំថវិកាទៅផ្ទាល់ឡើយ។

នេះជាសកម្មភាពដែលបង្ហាញពីទឹកចិត្តសប្បុរសធម៌មួយរបស់លោក ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងទប់ស្កាត់កូវីដ១៩។ មិនតែប៉ុណ្ណោះឃើញ មានអ្នកគាំទ្រជាច្រើនបានសម្តែងការត្រេកអរ និងកោតសសើរចំពោះលោកផងដែរ។

យ៉ាងណាសូមចូលរួមអបអរសាទរ សម្រាប់ការរួមចំណែកមួយនេះ៕

អត្ថបទដោយ៖ ភារ៉ា

from: https://tnaot.com/km/m/detail/article/9139170