Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំ ព្រមានបិទរដ្ឋសភា បើតំណាងរាស្ត្រមិនវិលត្រឡប់មកធ្វើការវិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​បានព្រមានថា ប្រសិនបើតំណាងរាស្ត្រ​មិនវិល​ត្រឡប់​មកធ្វើការនោះទេ លោកនឹងបិទសភា។ ការព្រមានខាងលើរបស់លោក ត្រាំ ក្រោយ​ពេល​គ្មានតំណាងរាស្ត្រ​ត្រូវអនុម័ត ចំពោះតំណែងដែលលោកទើបជ្រើសរើសថ្មី ក្នុងជួរ​រដ្ឋាភិបាល។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៦ ខែមេសា បានផ្សាយថា ប្រធានាធិបតី​​​​ ដូណាល់ ត្រាំ បានខឹង​សម្បាយ៉ាងខ្លាំង​  ចំពោះតំណាងរាស្ត្រមិនមកធ្វើការ ។

សមាជិកព្រឹទ្ឋសភាព​គ្រប់គ្រង ដោយសំឡេងភាគច្រើនរបស់គណបក្ស សាធារណរដ្ឋ និង​រដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ​ បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន តាំង​ពីខែមុនមកម៉្លេះ ក្រោយពេលអ្នកឯកទេសសុខាភិបាល ស្នើដល់ពលរដ្ឋ​ឲ្យ នៅក្នុងផ្ទះ បញ្ចៀសការឆ្លងកូវីដ-១៩។ ទាំងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ធ្វើការពីចម្ងាយ ទើប ធ្វើឲ្យលោក ត្រាំ ខឹងសម្បាយ៉ាងខ្លាំង ដោយមិនអាចអនុម័តបាន។

នៅក្នុងគ្រាមានអាសន្នបែបនេះ ទាំងរដ្ឋសភា និងព្រឹទ្ធសភា តែងតែមានកិច្ចប្រជុំ រយៈពេលខ្លី ដើម្បីអនុម័តគោលនយោបាយសំខាន់ៗ ដោយមិនមានការជជែកគ្នានោះឡើយ។ កិច្ច​ប្រជុំ​បែប​នេះ គេហៅថា កិច្ចប្រជុំ «Pro Forma» ” គាំទ្រទម្រង់”។

បច្ចុប្បន្ន សភាអាមេរិក មិនបានផ្អាកធ្វើការនោះឡើយ ប៉ុន្តែតំណាងរាស្ត្រ​​ មិនមកធ្វើការ ដោយសារតែកូវីដ-១៩។ កត្តាទាំងនោះហើយ បានធ្វើឲ្យលោក​​​​​ ត្រាំ ខឹងសម្បាយ៉ាងខ្លាំង​ ដោយលោកមិនអាចតែងតាំងតំណែងថ្មី ក្នុងរដ្ឋាភិបាលបាន៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9139062