Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Bruno និយាយសរសើរពេញមាត់ៗដល់ Pogba យ៉ាងដូច្នេះ

Bruno Fernandes បានធើ្វការសរសើរដល់ខែ្សបម្រើ Paul Pogba ថាជាកីឡាករល្អ និងពិបាកស្វែងរកកីឡាករណាដូចរូបគេណាស់នៅក្នុងក្រុម និងបន្ថែមថា រូបគេពិតជាចង់លេងជាមួយកីឡាករសញ្ជាតិបារាំងនេះ ឲ្យបានឆាប់ៗថែមទៀតផង។

Pogba នៅក្នុងរដូវកាលនេះ ត្រូវបានញុំញីដោយសាររបួសកជើង ដែលធើ្វឲ្យរូបគេលេងបានត្រឹម៨ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។

ចាប់តាំងពីពេលនោះមក Bruno ដែលក្លឹបទិញចូលកាលពីខែមករា កន្លងទៅ បានក្លាយខ្លួនជាខែ្សបម្រើដែលមិនអាចខ្វះបាន និងត្រូវបានអ្នកគាំទ្រចាត់ទុកជាខែ្សបម្រើដ៏ល្អជាងគេក្នុងក្រុមបិសាចក្រហម Manchester United ថែមទៀតផង។

ក្នុងកិច្ចសម្ភាសរបស់គេហទំព័រក្លឹប Bruno បាននិយាយអំពីអារម្មណ៍របស់ខ្លួនទៅលើ Pogba យ៉ាងដូច្នេះថា៖ «វាពិតជាពិបាកដែលស្វែងរកកីឡាករណាដូចទៅនឹង Paul, ទាំងធំ ខ្លាំង និងបច្ចេកទេស។ គេពិតជាកីឡាករដែលមានគុណភាពខ្ពស់។ ខ្ញុំសង្ឃឹមថា រូបគេនឹងត្រលប់ចូលរួមលេងជាមួយក្រុមឆាប់ៗនេះ»៕

ប្រភព៖ Manchester United

from: https://tnaot.com/km/m/detail/article/9138988