Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនពិសោធន៍វ៉ាក់សាំង Adenovirus ព្យាបាលជំងឺកូវីដ១៩ លើកទី២

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងពិសេសសម្រាប់ជំងឺកូវីដ១៩ បានឈានដល់ដំណាក់កាលពិសោធន៍លើកទី២ ដែលត្រូវបាន អង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺកូវីដ១៩ តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលនេះ។ នេះបើតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។

ស្ថានស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២”។

តាមការផ្សាយរបស់សារព័ត៌មានស៊ីស៊ីថាម  ក្រុមអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដំបូងចំនួន៤នាក់កាលពីថ្ងៃទី៣១ខែមីនា បានបញ្ចប់នូវរយៈពេលតាមដានវេជ្ជសាស្ត្រ ហើយមានអង់ទីករប្រឆាំងមេរោគក្នុងខ្លួនមានសុខភាពល្អ និងបានចេញពីមន្ទីរពេទ្យហើយ។

អ្នកស្ម័គ្រចិត្ត ៤ នាក់ដំបូងដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ បានបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកតាមដានវេជ្ជសាស្ត្រ។ ចំពោះអ្នកដែលទទួលការចាក់វាក់សាំងមុនគេបង្អស់ចំនួន១០នាក់ ក៏បានមកដល់រយៈពេល២៨ថ្ងៃផងដែរ ដែលពួកគេទាំងអស់សុទ្ធតែមានអង់ទីករប្រឆាំងមេរោគកូវីដ១៩ ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9138955