Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រាមួយពេលគេសួរ Messi រឿងកីឡាករល្អជាងគេ តែសាមីខ្លួនមិនឆ្លើយថា Ronaldo ដោយសារមូលហេតុនេះ

ក្នុងកិច្ចសម្ភាសមួយកាលពីឆ្នាំ២០១៩ Lionel Messi បាននិយាយថា កីឡាករដែលល្អជាងគេនៅពេលបច្ចុប្បន្ននេះគឺមានដូចជា Mbappe, Neymar, Hazard, Suarez និង Augero ដោយពុំមានតារាឆ្នើម Cristiano Ronaldo ព្រោះថាកីឡាករសញ្ជាតិព័រទុយហ្គាល់ និងរូបគេគឺមិនរាប់បញ្ចូលឡើយ។

Messi និង Ronaldo ត្រូវបានគេស្គាល់ថា ជាកំពូលកីឡាករដ៏ខ្លាំងជាងគេ និងបានប្រកួតប្រជែងគ្នាទាំងក្នុងក្លឹប ក្រុមជម្រើសជាតិ ជាពិសេសគឺពានរង្វាន់ផ្ទាល់ខ្លួនថែមទៀតផង អស់ពេលជាង ១៥ឆ្នាំមកហើយ។

កាលពីឆ្នាំ២០១៩ ក្នុងកិច្ចសម្ភាសមួយ Messi ត្រូវបានអ្នកសារព័ត៌មានសួរអំពីកីឡាករណាដែលល្អជាងគេក្នុងពេលបច្ចុប្បន្ន ដោយរូបគេបាននិយាយថា៖

«សម្រាប់ខ្ញុំ កីឡាករដែលល្អជាងគេនាពេលបច្ចុប្បន្នគឺ Mbappe, Neymar, Hazard, Suarez និង Augero»

អ្នកសារព័ត៌មានក៏សួរទៀតថា៖ «ចុះ Cristiano Ronaldo?»

Messi៖ «ខ្ញុំមិនរាប់បញ្ចូល Ronaldo ជាមួយខ្លួនខ្ញុំនៅក្នុងបញ្ជីនេះទេ»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9138929