Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ទាំងសុវត្ថិភាពចរាចរណ៍​ និងសុខភាពផ្ទាល់ខ្លួន​

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាំងសុវត្ថិភាពចរាចរណ៍ និងសុខភាពផ្តាល់ខ្លួនផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ 

សម្តេចបានលើកឡើងថា ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលដ្ឋ និងកូនក្មួយកម្មករកម្មការិនី យកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំឲ្យឆ្លងរោគកូវីដ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍លាងសម្អាតដៃជាមួយទឹកអាល់កុលឬជេលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។

សម្តេចតេជោ បានអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិ ដែលបានយោគយល់ដល់ការដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសជាតិយើង។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នេះ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9138802