មេបញ្ជាការកម្លាំងទាហានជើងទឹកបារាំង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានាវិកបារាំង ជិត៧០០នាក់ហើយ នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle បានឆ្លងកូវីដ-១៩។ ក្នុងចំណោមនោះ មាននាវិកដល់ទៅ៣១នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ St. Anne ក្នុងតំបន់ Toulon ដើម្បីព្យាបាលជាបន្ទាន់។
មន្ត្រីយោធាបារាំង បានឲ្យដឹងថា នាវិកនៅលើនាវាពីរគ្រឿង រួមមាន នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងការពារ ត្រូវបានធ្វើតេស្ត ស្វែងរកកូវីដ-១៩ រហូតដល់ចំនួន១៧៦៧នាក់។
មន្ត្រីទាហានបារាំង បានឲ្យដឹងថា អាចនឹងមានទាហាន ជាច្រើនទៀត ឆ្លងកូវីដ-១៩។
នាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានអមការពារដោយនាវាចម្បាំង Chevalier Paul ប៉ុន្ដែក្រោយពេលរកឃើញនាវិក ចំនួន៤០នាក់ ឆ្លងកូវីដ-១៩ ទើបនាវាទាំងនេះ ចូលចតនៅទីតាំងទាហានជើងទឹក Toulon កាលពីថ្ងៃទី១២ ខែមេសា។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលបារាំងនឹងស្វែងរកមូលហេតុ បង្កឲ្យមានអ្នកឆ្លងកូវីដ-១៩ នៅលើនាវាចម្បាំង។ តើវីរុសកូវីដ១៩នោះ ឡើងទៅលើនាវាចម្បាំង តាមរបៀបណា៕ ប្រែសម្រួលដោយ៖MEO