Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជាថ្មី ២នាក់ និងគ្មានករណីឆ្លងកូវីដ១៩ ចំនួន ៤ថ្ងៃជាប់ៗគ្នា

ភ្នំពេញ៖ គ្មានករណីឆ្លង ៤ថ្ងៃជាប់ៗគ្នា និងមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ ចំនួន ២នាក់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ករណីជាសះស្បើយទាំង ២នាក់រួមមាន៖ ទី១ ជាបុរសជនជាតិបារាំង អាយុ ៨០ឆ្នាំ ជាភ្ញៀវទេសចរដែលសម្រាកព្យាបាលនៅសណ្ឋាគារ ក្រុងព្រះសីហនុ ហើយត្រូវបញ្ចូនមកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់តេស្តចំនួន ២ដង រួមមក បានបញ្ជាក់ថា គាត់គ្មានផ្ទុកវីរុសកូវីដ១៩ ទៀតឡើយ។ ទី២ ជាបុរសជនជាតិបារាំង អាយុ ៦១ឆ្នាំ ជាអ្នកធ្វើដំណើរមកពីបារាំង និងស្នាក់នៅបណ្ដោះអាសន្នម្ដុំទួលជំពួង រាជធានីភ្នំពេញ បច្ចុប្បន្នគាត់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីពេទ្យហើយ។

សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្ពុជាមិនមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៤ថ្ងៃជាប់ៗគ្នា ដោយអ្នកឆ្លងសរុបទូទាំងប្រទេសនៅត្រឹម ១២២នាក់ដដែល ខណៈករណីជាសះស្បើយកើនដល់ ៩៨នាក់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9138785