Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បក្សកាន់អំណាចកូរ៉េខាងត្បូង ឈ្នះ​ការបោះឆ្នោតសភា

គណបក្សកាន់អំណាច នៅកូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ​របស់​លោកប្រធានាធិបតី Moon Jae-in បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី​ កាលពីថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០។ 

បើតាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន ​នៅថ្ងៃទី​១៦ ខែមេសា បញ្ជាក់ថា គណបក្ស​កាន់អំណាច​ទទួលបានអាសនៈ​១៦៣ ក្នុងចំណោម​អាសនៈ សរុប​៣០០ ក្នុងសភាជាតិកូរ៉េ​ខាងត្បូង។ នេះគឺជាការទទួលបាន​នូវសំឡេង​ភាគច្រើនដាច់ខាតតែម្តង សម្រាប់គណបក្ស​កាន់អំណាច​កូរ៉េខាងត្បូង​។ 

ដោយឡែកខាងក្រុមប្រឆាំងវិញ គឺគណបក្ស United Future Party  ​(UFP) និងគណបក្ស​រណបរបស់ខ្លួន ត្រូវបានគេព្យាករថា នឹងទទួលបានអាសនៈ សរុបតែ៩៧​ប៉ុណ្ណោះ។ រីឯ​លទ្ធផល​​ផ្លូវការ​ទំនង​ជាត្រូវបានប្រកាស​ឲ្យដឹង​បន្ថែម​ទៀត​ នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។ 

បើតាមការប៉ាន់ស្មាន ចំនួនអ្នកចេញទៅបោះឆ្នោត មានចំនួន ៦៦,២ ភាគរយ ខ្ពស់ជាង​ការ​បោះឆ្នោតសភា ដែលត្រូវបានធ្វើឡើងនៅកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ១៩៩២រៀងរហូតមក។ 

កាលពីប៉ុន្មានខែមុននេះ មានរឿងអាស្រូវ បានកើតឡើង ទាក់ទងនឹងការរំលោភបំពានអំណាច និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ បានធ្វើឲ្យមានការគំរាមកំហែងដល់ប្រធានាធិបតី Moon Jae-in ជាខ្លាំង​។

ជាមួយគ្នានេះដែរ មេដឹកនាំ​ទំនោរទៅរកឆ្វេងនិយម​របស់កូរ៉េខាងត្បូង​នេះ ក៏រងនូវការរិះគន់ អំពីវិធីសាស្រ្ដឆ្ពោះទៅរកប្រទេសកូរ៉េខាងជើង បើទោះជាថា ជាទីក្រុងព្យុងយ៉ាង បានបោះបង់​ចោល មិនប្រាកដប្រជានូវកម្មវិធីនុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលផ្លោងក៏ដោយ។ 

ប៉ុន្តែការដោះស្រាយបញ្ហាអំពីការរាតត្បាតយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព របស់ប្រទេសកូរ៉េខាងត្បូង​ ប្រឆាំងនឹង​ជំងឺ COVID-19 ។ លើសពីនេះទៀត ​ប្រទេសនេះ បាននាំចេញនូវឧបករណ៍សាកល្បង ប្រឆាំង​កូវីដ​១៩ ទៅកាន់ប្រទេស​យ៉ាងហោចណាស់​២០ប្រទេសផងដែរនោះ ទើបជំរុញការលើកទឹកចិត្តមួយដល់លោក Moon Jae-in នៅមុនការបោះឆ្នោតសភាកើតឡើង ហើយដែលត្រូវបានគេមើលឃើញថា ជាការធ្វើប្រជាមតិ​លើការដឹកនាំរបស់មេដឹកនាំរូបនេះផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9138691