Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Taylor Swift និង Oprah ចូលរួមព្រឹត្តិការណ៍ពិភពលោកដ៏ធំមួយអបអរបុគ្គលិកធ្វើការក្នុងវិបត្តិ Covid-19

អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ថា តារាចម្រៀង Taylor Swift, Jennifer Lopez និង តារាសម្ដែង Oprah Winfrey បានចូលរួមក្នុងកម្មវិធីផ្សាយពិសេសមួយទូទាំងពិភពលោកនៅចុងសប្តាហ៍នេះ ជាការទទួលស្គាល់ពីកិច្ចខិតខំរបស់អ្នកធ្វើការនៅជួរមុខនៃការផ្ទុះឡើងនៃមេរោគកូរ៉ូណា ឬ (Covid-19)។

ព្រឹត្តិការណ៍ «ពិភពលោកតែមួយនៅផ្ទះ» ដែលរួមបញ្ចូលទាំងតន្ត្រីកំប្លែងនិងរឿងរ៉ាវពីវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងកម្មករគ្រឿងទេស ដែលមានការផ្សាយផ្ទាល់រយៈពេល ៦ ម៉ោងនឹងរួមបញ្ចូលការបង្ហាញខ្លួនដោយតារាកីឡាករសំខាន់ៗរួមទាំងម្ចាស់ជើងឯកប្រណាំងរថយន្តហ្វមមូឡាវ័នអង់គ្លេស និងតារាល្បីៗក្នុងបណ្តាញសង្គមជាច្រើននាក់ទៀត។

ព្រឹត្តិការណ៍ដ៏ធំមួយនេះនិងផ្សាយផ្ទាល់នៅថ្ងៃទី ១៨ ខែមេសា មានរយៈពេល ២ ម៉ោង តាមបណ្តាញទូរទស្សន៍អាមេរិកខាងជើងនិងបណ្តាញទូរទស្សន៍អន្តរជាតិនៅល្ងាចថ្ងៃសៅរ៍ ក្នុងកិច្ចប្រឹងប្រែងដ៏ធំបំផុតដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នកធ្វើការជួរមុខ។ អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះដែលរៀបចំដោយអង្គការសុខភាពពិភពលោក (WHO) និងក្រុមពលរដ្ឋតស៊ូមតិសកលនឹងបង្ហាញខ្លួនពីចម្ងាយដោយសារតែការឃ្លាតឆ្ងាយពីសង្គមនិងការបិទប្រទេសក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃជំងឺដែលបានសម្លាប់មនុស្សជាង ១២៤.០០០ នាក់នៅទូទាំងពិភពលោក៕

from: https://tnaot.com/km/m/detail/article/9138603