Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kim Jaejoong បានបរិច្ចាគម៉ាស់ដើម្បីរួមចំណែកទប់ស្កាត់កូវីដ១៩

Jaejoong គឺជាតារាមួយរូបដែលបានចូលរួមលើកកម្ពស់សម្រាប់ការយល់ដឹងអំពីបញ្ហា វីរុសកូវីដ១៩ ហើយលោកបានធ្វើការបរិច្ចាគជាបន្តបន្ទាប់លើបញ្ហាមួយនេះ។

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោកបានបរិច្ចាគម៉ាស់ការពារជាច្រើន ដើម្បីជួយទប់ស្កាត់ជំងឺឆ្លងកូរ៉ូណា។ គួររំលឹកផងដែរថា លោកក៏ធ្លាប់បានបរិច្ចាគម៉ាស់ជាច្រើន ទៅកាន់សមាគមន៍ជួយសង្រ្គោះគ្រោះមហន្តរាយនៃប្រទេសកូរ៉េម្តងរួចមកហើយកាលពីចុងខែកុម្ភៈ។

ក្នុងនោះខាងសមាគមន៍កូរ៉េបានបញ្ជាក់ថា លោក Jaejoong មិនចង់ឲ្យដំណឹងនេះត្រូវបានផ្សាយជាសាធារណៈឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេចង់ឲ្យអ្នកដែលទទួលជំនួយបានដឹងពីទឹកចិត្តសប្បុរសធម៌របស់គាត់ ដែលតែងតែបរិច្ចាគជាប្រចាំដល់ពួកគេ។

លើសពីនេះទៀតនោះ លោកក៏បានចូលរួមនៅក្នុងគម្រោងសុខុមាលភាពមួយ ដែលបានផ្តួចផ្តើមដោយ អង្គការមិនស្វែងរកប្រាក់ចំណេញជប៉ុន ដែលមានឈ្មោះថា ‘JAPAN HEART’ ក្នុងគោលដៅជួយផ្គត់ផ្គង់ម៉ាស់សម្រាប់វះកាត់ដល់ស្ថាប័នវេជ្ជសាស្រ្ត។

មិនតែប៉ុណ្ណោះលោក ថែមទាំងគាំទ្រលើផ្នែកហិរញ្ញវត្ថុទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការដួលរលំរបស់វិស័យវេជ្ជសាស្រ្តផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9138558