រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាក់សំណើទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំចាត់វិធានការចត្តាឡឺស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
ដោយសារស្ថានភាពជំងឺកូវីដ ១៩ កំពុងស្ថិតនៅក្នុងដំណាក់កាលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំឱ្យមានការចម្លងរាតត្បាតចូលក្នុងសហគមន៍ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយ ដែលមិនបានគោរពតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានការសម្រុកចេញទៅស្រុកកំណើតកន្លងមកនេះ៕ ដោយ ៖ សុង យូ