នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានចូលទៅជួយសង្គ្រោះបុរសជនជាតិចិនដែលរងរបួសចំនួន ០៤នាក់ សង្ស័យថាការជាការកើតនូវអំពើហិង្សាចាក់សម្លាប់គ្នានៅក្នុងអគារមួយកន្លែង តាមផ្លូវម្តុំជិតភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចូលទៅជួយសង្គ្រោះបានឱ្យដឹងថា បុរសជនជាតិចិនចំនួន ០៣នាក់ បានរងរបួសធ្ងន់ដោយសារមុខកាំបិតនៅក្នុងបន្ទប់នៃអគារកើតហេតុ ខណៈដែលបុរសជនជាតិចិនម្នាក់ទៀត សង្ស័យជាជនដៃដល់បានលោតទម្លាក់ពីលើអគារមកដល់ដី បណ្តាលឱ្យរងរបួសធ្ងន់ដូចគ្នា។
បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងជនជាតិចិនទាំង ០៤នាក់ ខាងលើនេះ៕ ដោយ ៖ សុង យូ