នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះកម្លាំងនគរបាលស្រុកមណ្ឌលសីមា បានជួបបុរសម្នាក់ដើរកាត់ព្រៃពីក្នុងខេត្តត្រាត ប្រទេសថៃ មកដល់ខេត្តកោះកុង ដោយដៃមានជាប់ខ្នោះ និងមានរបួសថែមទៀតផង។
ក្នុងនោះផងដែរកម្លាំងនគរបាលស្រុកមណ្ឌលសីមា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការដោះខ្នោះដែលមានរបួសនៅក.ដៃ និងលាងសម្អាតរបួស។
ប្រភពពីស្នងការនគរបាលខេត្តកោះកុងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ រស់ រឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរចុះទូកនេសាទនៅប្រទេសថៃ មានទីលំនៅភូមិព្រៃល្វា ឃុំជ្រៃឃ្មុំ ស្រុកគន្ធកណ្តាល ខេត្តព្រៃវែង និងមានស្រុកកំណើតនៅភូមិតាគោក ឃុំតាគោក ស្រុកតាគោក ខេត្តកំពង់ធំ៕ ដោយ ៖ សុង យូ