Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃបន្ដយុទ្ធនាការ ធ្វើតេស្ដលើពលរដ្ឋជាង១សែននាក់ ស្វែងរកវីរុសកូវីដ១៩

បើគិតចាប់តាំងពីខែកុម្ភ: រហូតមកដល់ពាក់កណ្ដាលខែមេសានេះ ក្រសួងសុខាភិបាល​ របស់ថៃ បានធ្វើតេស្ដលើប្រជាពលរដ្ឋ ជាង១សែននាក់ ដើម្បីស្វែងរកវីរុសរលាកផ្លូវដង្ហើម​ប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ​១៩ បានថ្លែងថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានធ្វើតេស្ដស្វែងរកវីរុសកូវីដ​១៩ ទៅលើមនុស្ស​ ចំនួន ១០០ ៤៩៨នាក់។ ប៉ុន្ដែក្រសួងនឹងធ្វើតេស្ដបន្ដទៀត រហូតអាចគ្រប់​គ្រងស្ថានការណ៍មេរោគដ៏កាចសាហាវនេះបានទាំងស្រុង។

លោកវេជ្ជបណ្ឌិត បានអំពាវនាដល់ប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់តាមការ​ណែនាំ និងមាន​ការប្រុងប្រយ័ត្នខ្ពស់ ប្រសើរជាងការចំណាយលុយដ៏ច្រើនលើការព្យាបាលអ្នកជំងឺ​កូវីដ១៩។ លោកវេជ្ជបណ្ឌិត បានប៉ាន់ប្រមាណថា ការព្យាបាលជំងឺកូវីដ១៩ ដែលមានសភាពធ្ងន់ធ្ងរ អាចនឹងចំណាយ រហូតដល់ទៅ១លានបាត (លុយថៃ) ឬស្មើនឹងជាង៣ម៉ឺនដុល្លារអាមេរិក សម្រាប់អ្នកជំងឺម្នាក់។

ជាមួយគ្នានេះដែរ លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរ​គុណអ្នកភូមិ ចំនួនជាង១លាននាក់ នៅពាសពេញប្រទេសថៃ បានស្ម័គ្រចិត្ដចូលរួមប្រឹងប្រែង​ទប់​ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវនេះ ។ ស្របគ្នានេះដែរ អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បានកោតសរសើរដល់អ្នកស្ម័គ្រចិត្តទាំងនោះផងដែរ។

បើគិតត្រឹមថ្ងៃទី១៥ ខែមេសា​ នេះ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ ចំនួន២៦៤៣នាក់ ក្នុងនោះស្លាប់ចំនួន៤៣នាក់ និងជាសះស្បើយចំនួន១៤៩៧នាក់៕ ប្រែសម្រួលដោយ N

uon

from: https://tnaot.com/km/m/detail/article/9137130