Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនដកតំណែង​អនុប្រធានការិយាល័យទំនាក់​ហុងកុង

ប្រភពរ៉យទ័រ​បានផ្សាយ​នៅរសៀលថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០ថា ចិនបានដកហូតតួនាទី​អនុប្រធានការិយាល័យ​ទំនាក់ទំនង​ហុងកុង​ ។ 

ប្រភពបានបញ្ជាក់ថា លោក Yang Jian ដែលជាអនុប្រធានការិយាល័យ​ទំនាក់ទំនងហុងកុង​នោះ ​ត្រូវបាន​ដកហូតពីតួនាទី ។ 

មូលហេតុ​នៃការដកហូតតួនាទីនេះ គឺមិនត្រូវបានគេបញ្ជាក់ប្រាប់នោះឡើយ ។ ប្រភពអះអាងថា ការប្រកាស​ដកតំណែងនេះ​ ធ្វើឡើងដោយក្រុមប្រឹក្សា​រដ្ឋចិន ។ 

គួរបញ្ជាក់ថា ការិយាល័យទំនាក់ទំនងហុងកុង គឺជា​ទីកន្លែង​សម្រាប់រាយការណ៍ ​ទៅឲ្យក្រុមប្រឹក្សា​រដ្ឋចិន ឬគណៈរដ្ឋមន្ត្រី ហើយជាវេទិកាមួយ​ដែល​ទីក្រុងប៉េកាំង​បង្ហាញពីឥទ្ធិពលរបស់ខ្លួន​នៅហុងកុង ។

ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា លោក Yang Jian អាយុ ៦១ ឆ្នាំ មកពីខេត្តជាំងស៊ី ប្រទេសចិន បានចូលកាន់តំណែងជាអនុប្រធានការិយាល័យទំនាក់ទំនងហុងកុង ចាប់តាំងពីឆ្នាំ ២០១៣ ហើយបានឈានដល់អាយុចូលនិវត្តន៍ ៦០ឆ្នាំ ។ លោក Yang Jian បានធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការ “ទីភ្នាក់ងារព័ត៌មានស៊ីនហួ” អស់រយៈពេលជាយូរមកហើយ ។ 

ក្នុងឆ្នាំ ២០០៧ លោកបានបម្រើការជាអនុប្រធាននាយកដ្ឋានឃោសនានៃគណៈកម្មាធិការបក្សខេត្តក្វាងទុង និងជាប្រធានវិទ្យុ និងទូរទស្សន៍ខេត្តក្វាងទុង ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9136915