កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានយកចិត្តទុកដាក់ព្រមទាំងប្រាប់ពីវិធីសាស្រ្តប្រឆាំងកូវីដ១៩ វាយលុកនៅក្នុងប្រទេសកម្ពុជា និងនៅផ្ទះធ្វើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ។
ថ្មីៗនេះអ្នកនាង ឱក សុកន្ធកញ្ញា បានចេញវីដេអូអប់រំចែកជូនប្រជាពលរដ្ឋខ្មែរ ឲ្យមានការប្រុងប្រយ័ត្នថែមទៀត និង បង្ការទាំងអស់គ្នាដែលមានដូចជាការលាងដៃជាមួយសាប៊ូ ឬ ទឹកអាល់កុល និង ពាក់ម៉ាស់ អោយបានត្រឹមត្រូវនៅពេលចេញដំណើរទៅក្រៅ ហើយបើមិនចាំបាច់គួរកាត់បន្ថយការចេញទៅក្រៅផ្ទះ។
អ្នកនាង ឱក សុគន្ធកញ្ញា បន្ថែមទៀតថាប្រសិនបងប្អូនបានបំលាស់ទីហើយ សូមធ្វើការរក្សានៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ ព្រោះអត់ចង់ឲ្យមានការជួបជុំគ្នា ធ្វើឲ្យឆ្លងរីករាលដាល ដូច្នេះសូមរួមគ្នាប្រយុទ្ធប្រឆាំងចៀសវាងការរាលដាលនៃមេរោគដ៏កាចសាហាវនេះ៕
អត្ថបទដោយ៖ លក្ខិណា