Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលស្រុកវ័យក្មេងបន្ទាយស្រី ធ្វើស្រែសមូហភាព ទុកចែកពលរដ្ឋ អំឡុងជំងឺកូវីដ១៩

ខេត្តសៀមរាប៖ ការសាកល្បងធ្វើស្រែសមូហភាពលើផ្ទៃដៃ ៤០​ហិកតា ក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជារួម អំឡុងពេលប្រទេសជាតិកំពុងមានវិបត្តិជំងឺ​កូវីដ១៩។ នេះបើយោងតាមការសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់​លោក ឃឹម ហ្វីណង់ ​អភិបាល​ស្រុក​​បន្ទាយស្រី។

អភិបាលស្រុកបន្ទាយស្រីវ័យក្មេង លោក ឃឹម ហ្វីណង់ បានសរសររៀបរាប់នៅលើបណ្ដាញសង្គមថា រដ្ឋបាលស្រុកកំពុងសាកល្បងរៀបចំ​គម្រោង​ធ្វើ​ស្រែដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត ៤០ហិកតា នៅក្នុងឃុំព្រះដាក់ ក្នុងគោល​បំណងគៀរគរធនធានរួម ដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ​ខ្លាំងនៅក្នុងស្រុក។ ​ក្នុងកាលៈទេសៈដែលការរីករាលដាលនៃ​មេរោគកូវីដ១៩ កំពុងតែបង្កឱ្យមានហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃ​របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ហើយជម្រើសល្អបំផុតមួយគឺការធានាឱ្យមាន​សុវត្ថិ​ភាព​​ស្បៀងអាហារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែល​ងាយ​រងផលប៉ះពាល់ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។

លោកអភិបាលស្រុកដ៏ឆ្នើមរូបនេះបានបញ្ជាក់ថា ប្រជាជនទាំង៣៩គ្រួសារ មកពីភូមិអូរទទឺងនិងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុកដំណើរការសាកល្បងគម្រោងមួយនេះ។ បើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបានផលពី «ស្រូវស្រាលដើមរដូវ» ជុំទី១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋគោលដៅផង មុននឹងសម្រេចបន្តជុំទី២ ទៀត ប្រសិនបើកាលៈទេសៈអំណោយផល។

គួបញ្ជាក់ថា គម្រោងនេះស្ថិតនៅក្នុងកម្រិតសាកល្បងនៅឡើយ។ ប្រសិនបើលទ្ធផលជាក់ស្តែងទទួលជោគជ័យ នឹងយកធ្វើជាគំរូ ដើម្បីអនុវត្តបន្តក្នុងវិសាលភាពធំជាងនេះ និងនៅកន្លែងផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី ដើម្បីផ្តល់ផលប្រយោជន៍រួមរឹតតែច្រើន៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9136762