Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់ខ្លួនភេរវករ៤នាក់ សង្ស័យរៀបផែនការវាយប្រហារអាមេរិក នៅអាល្លឺម៉ង់

ប៉ូលិសប្រឆាំងភេរវកម្មអាល្លឺម៉ង់ បានចាប់ខ្លួនជនជាតិតាហ្ស៊ីគីស្ថាន ចំនួន៤នាក់ ដោយ​សារសង្ស័យ ពីការរៀបចំផែនការវាយប្រហារភេរវកម្មប្រឆាំង​ទៅលើមូលដ្ឋានយោធា​សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ ។

សមាជិករបស់ក្រុមភេរវកម្មរដ្ឋអ៊ិស្លាម​ទាំងនេះ ត្រូវបានចាប់ខ្លួន នៅក្នុងការឆ្មក់របស់ប៉ូលិស​កាលពីព្រឹកព្រលឹម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១០ នៅទីតាំងផ្សេងៗគ្នា ស្ថិតនៅភាគខាងជើង រដ្ឋ North Rhine-Westphalia របស់ប្រទេសអាល្លឺម៉ង់ ។ បើតាមប្រភពព័ត៌មានអាល្លឺម៉ង់​ បានផ្សាយថា បុរសសង្ស័យទាំងនេះ សុទ្ធតែជាពលរដ្ឋតាហ្ស៊ីគីស្ថាន (Tajikistan) ដែល​កំណត់អត្តសញ្ញាណដោយសង្ខេបហៅថា Azizjon B., Muhammadali G., Farhodshoh K. ហើយនិង Sunatullokh K.ប៉ុណ្ណោះ ។

មេខ្លោង​របស់ក្រុមនេះម្នាក់ ក៏ជាជនជាតិ​តាហ្ស៊ី​គីស្ថានផងដែរ មានអាយុ​៣០ឆ្នាំ ឈ្មោះ Ravsan B ហើយត្រូវប៉ូលិសចាប់ដាក់ពន្ធនាគារ​ រយៈពេល១២ខែ ពីបទប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ 

រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានចោទប្រកាន់ថា បុរសទាំងនេះ បានស្បថ​ស្មោះភក្តីភាពជាមួយ​ក្រុមភេរវកម្ម IS កាលពីដើមឆ្នាំ២០១៩ ហើយបើតាមសេចក្តីរាយការណ៍ ក្រុមនេះ បានទាក់ទងជាមួយពួកឥស្សរជនជាន់ខ្ពស់ជាច្រើន ក្នុងជួរអង្គការភេរវកម្មដែលបែកខ្ញែកគ្នា ហើយមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរីនោះ ។

ប្រភពបន្តថា ក្រុមកោសិកា​ភេរវកម្ម​នេះ កំពុងរៀបផែនការ​វាយប្រហារ​នៅក្នុងប្រទេស តាហ្ស៊ីគីស្ថាន មុនពេល​បង្វែរ​​ចំណាប់អារម្មណ៍​របស់ពួកគេ​ទៅលើប្រទេសអាល្លឺម៉ង់ ។ ក្រុមនេះ​ក៏ត្រូវបានគេរាយការណ៍ដែរថា វាយប្រហារគោលដៅទៅលើអ្នកដែលរិះគន់​​អិស្លាម​ថែមទៀតផង​ ។ 

នៅក្នុងសេចក្តីថ្លែងការ​ណ៍​របស់រដ្ឋអាជ្ញាអាល្លឺម៉ង់បញ្ជាក់ថា «គោលដៅវាយប្រហារ ​ដែលបានរៀបចំ ​គឺមូលដ្ឋាន​កងកម្លាំងអាមេរិក​នៅក្នុងប្រទេសអាល្លឺម៉ង់ ឬ​សូម្បីតែទៅលើបុគ្គលផងដែរ» ។ ជាពិសេស​ពួកគេ​មានផែនការ​ធ្វើឃាត​​ទៅលើបុគ្គល​ដេលធ្វើអត្ថាធិប្បាយ​សាធារណៈ នៅពេលដែលពួកគេ​យល់ថា មានខ្លឹមសាររិះគន់​ទៅលើ​អិស្លាម ។ 

ប្រភពបន្តថា ក្រុមទាំងនេះ​បាន​ទិញបរិក្ខារនៅតាមអនឡាញ​ដើម្បី​ផលិត​ឧបករណ៍​ជាតិផ្ទុះ ។ 

ក្រុមនេះ​ប្រមែប្រមូលប្រាក់​នៅ​ក្នុងប្រទេសអាល្លឺម៉ង់​ ហើយ​ផ្ទេរ​ប្រាក់​ទាំងនោះ​តាមរយៈបណ្តាញ​នៅក្នុងប្រទេសតួកគី ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9136734