Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩ ក្នុងតំបន់អាស៊ានកើនឡើង ជាង២ម៉ឺននាក់

យោងតាមវើលដូម៉ែទ័រ បង្ហាញតួលេខ កាលពីរសៀលថ្ងៃទី១៥ ខែមេសា នេះ បានឲ្យដឹងថា បណ្ដាប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន មានអ្នកឆ្លងកូវីដ១៩ កើន​ឡើង រហូតដល់ ២១ ៥៦២នាក់ ក្នុងនោះស្លាប់៩៣៤នាក់ និងជាសះស្បើយកើនឡើងដល់ ៥៦៨២នាក់។

បើទោះជាកាលពីពេលកន្លងទៅថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន ចេញ​បទបញ្ជាយ៉ាង​តឹងរឹង​ប្រឆាំង​នឹងកូវីដ​១៩ រហូតអនុញ្ញាតឲ្យប៉ូលិស​បាញ់សម្លាប់ចោលទៅលើជនណាមួយបំពាន​ធ្ងន់ធ្ងរលើច្បាប់ប្រឆាំងកូវីដ១៩ក្ដី តែរហូតមកដល់ពេលនេះ ហ្វីលីពីន ក្លាយជាប្រទេសមាន​អ្នកឆ្លង​កូវីដ១៩​​ច្រើនជាងគេ​បំផុត នៅក្នុងតំបន់អាស៊ាន។ ប៉ុន្ដែចំនួនអ្នកស្លាប់ច្រើនជាងគេវិញ គឺឥណ្ឌូនេស៊ី។

ប្រទេសហ្វីលីពីន មានអ្នកឆ្លងវីរុសកូវីដ១៩​ ចំនួន៥២២៣នាក់ ក្នុងនោះស្លាប់៣៣៥នាក់ និងជា​សះ​ស្បើយចំនួន២៩៥នាក់។ ម៉ាឡេស៊ី មានអ្នកឆ្លង៤៩៨៧នាក់ ក្នុងនោះស្លាប់៨២នាក់ និងជាសះស្បើយ ចំនួន២៤៧៨នាក់។ ឥណ្ឌូនេស៊ី ​មានអ្នកឆ្លងកើនឡើង ៤៨៣៩នាក់ ក្នុងនោះ​ស្លាប់៤៥៩នាក់ និងជាសះស្បើយ​៤២៦នាក់។

ប្រទេសសិង្ហបុរី​ មានអ្នកឆ្លងកើនឡើង ៣២៥២នាក់ ក្នុងនោះស្លាប់១០នាក់ និងជា​សះស្បើយ ៦១១នាក់។ ប្រទេសថៃ មានអ្នកឆ្លងកើនឡើង២៦៤៣នាក់ ក្នុងនោះស្លាប់៤៣នាក់ និងជាសះស្បើយ​១៤៩៧នាក់។

ប្រទេសវៀតណាម មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ២៦៧នាក់ ក្នុងនោះជាសះស្បើយ​១៦៩នាក់។ ប្រទេសប៊្រុយណេ មានអ្នកឆ្លង១៣៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ​ចំនួន១០៧នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ ក្នុងនោះជាសះស្បើយ ចំនួន៩៦នាក់។ ប្រទេស​មីយ៉ាន់ម៉ា មានអ្នកឆ្លងកើនឡើង៧៤នាក់ ក្នុងនោះស្លាប់៤នាក់ និងជាសះស្បើយ ២នាក់។ ប្រទេសឡាវ មានអ្នកឆ្លងចំនួន១៩នាក់ ក្នុងនោះជាសះស្បើយម្នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9136703