នៅពេលនេះ លោក Joe Biden ក្លាយជាបេក្ខភាពតំណាងឲ្យគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ។ រហូតមកដល់ពេលនេះ លោក Joe Biden ទទួលបានការគាំទ្រខ្ពស់ជាងប្រធានាធិបតីអាមេរិក បច្ចុប្បន្ន លោក ដូណាល់ ត្រាំ។
ជាមួយគ្នានេះ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី១៥ ខែមេសា បានប្រកាសគាំទ្រលោក Joe Biden ជាអតីតអនុប្រធានាធិបតី ក្នុងសម័យកាលលោកដឹកនាំ ក្នុងការប្រជែងតំណែងប្រធានាធិបតីតជាមួយ លោក ដូណាល់ ត្រាំ រហូតទទួលបានជ័យជម្នះ។
នៅក្នុងឃ្លីបវីដេអូ លោក អូបាម៉ា បានបញ្ជាក់ថា លោក Biden គឺជាមេដឹកនាំដ៏ល្អបំផុតសម្រាប់អាមេរិក។ លោកបញ្ជាក់ទៀតថា លោក Biden មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីដឹកនាំអាមេរិក ទាំងបទពិសោធ អាចជួយឲ្យវិស័យសុខាភិបាល និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។បច្ចុប្បន្នវិស័យទាំងពីរខាងលើ កំពុងរងការបំផ្លាញ ដោយកូវីដ-១៩។
លោក អូបាម៉ា បញ្ជាក់ទៀតថា អាមេរិក នឹងមានមោទកភាព បើលោក Biden ដឹកនាំនោះ។ ការលើកឡើងខាងលើរបស់អតីតប្រធានាធបតី អូបាម៉ា ក្រោយពេល លោកBernie Sanders ប្រកាសដកខ្លួនចេញពីបេក្ខភាព ហើយគាំទ្រលោក Biden ក្នុងការបោះឆ្នោត នាពេលខាងមុខ។ បច្ចុប្បន្ន លោក Biden ជាបេក្ខភាពតែមួយគត់តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ប្រជែងជាមួយលោកត្រាំ។
នេះជាលើកទី១ ដែលអតីតប្រធានាធិបតី អូបាម៉ា បានគំាទ្រអតីតកូនចៅរបស់ខ្លួន ប្រជែងកៅអី នៅសេតវិមាន៕ ប្រែសម្រួលដោយ៖ MEO