Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាស្រី Fan Bingbing ត្រូវ​អតីត​អ្នក​គាំទ្រខ្លួន បដិសេធ​រក​ស៊ី​ជាមួយ

ក្រោយ​មាន​រឿង​អាស្រូវ​ជា​ច្រើន តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Fan Bingbing ក៏ត្រឡប់ចូល​សិល្បៈវិញ តែ​ដំណើរការហាក់​មិន​សូវរលូន​ទេ ដូច្នេះនាងត្រូវ​ពឹង​ផ្អែក​លើ​ការ​រក​ស៊ី​ដើម្បី​ចិញ្ចឹម​ជីវិត តែការរកស៊ី​នេះ​ក៏​មិន​ងាយ​ស្រួល​សម្រាប់​នាង​ដែរ។

ថ្មីៗនេះតារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​បង្ហោះ​កម្រង​រូបភាព​ហាត់ Yoga នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដោយ​មិន​មាន​ផាត់​មុខ​សោះ បង្អួត​សម្រស់​វ័យ​ក្មេង​ទោះ​បី​មាន​វ័យ​៣៩​ឆ្នាំ​ហើយ​ក៏​ដោយ ដែលនេះ​ជា​ការ​រកស៊ី​លើ​វិថីគ្រឿង​សម្អាង​របស់​នាង។

បើតាមបណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធកាល​ពី​ឆ្នាំ​មុន​ ការ​ត្រលប់មក​វិស័យ​ភាព​យន្ត​របស់​ស្រី​ស្អាត​រូប​នេះ​នៅ​តែ​មាន​ការ​ពិបាក​នៅ​ឡើយ ព្រោះប្រជាប្រិភាព​នាង​ធ្លាក់ចុះ​ខ្លាំង​មែន​ទែន។ បែប​នេះ​​​ហើយ ក្នុង​ពេល​នេះ​នាង​ត្រូវ​ពឹង​ផ្អែក​លើ​មុខ​ជំនួញ​ថែ​រក្សា​សម្រស់​ដើម្បី​រក​ចំណូល​។ 

ប្រភព​ខាង​លើ​​ក៏​បាន​លើក​ឡើង​ដែរ​ថា ដោយ​សារ​តែ​ការ​រាលដាល​នៃ​ជំងឺកូវីដ១៩ ហាង​កែ​សម្ផស្ស​របស់​តារា​ស្រី​រូប​នេះ បាន​បិទ​ទ្វារ​អស់​មួយ​ខែ​ហើយ។ ដោយ​ចំណូល​តែ​មួយ​គត់​របស់​នាង​ពេល​នេះ​គឺ​លក់​ផលិតផល​ថែ​រក្សា​សម្រស់​ដោយ​ឡាយ​តាម​អ៊ីនធឺណិត។ ដើម្បីមានអ្នកមើល​ច្រើន Fan Bingbing តែង​អញ្ជើញ​តារា​បណ្ដាញ​សង្គម​ល្បី​ៗ​ជា​ច្រើន​ចូល​រួម​ជាមួយ​ខ្លួន  ហើយថ្មី​ៗ​នេះ នាង​បាន​ទាក់ទង​ទៅ​តារា​អនឡាញ Wei Ya ដែល​ជា​មាន​អ្នក​គាំទ្រ​ច្រើន​មក​ឡាយ​ជាមួយ​ខ្លួន។

ផ្ទុយ​ស្រឡះ​ពី​ការ​គិត តារា​បណ្ដាញ​សង្គម​ខាង​លើ បាន​បដិសេធការ​អញ្ជើញ​នេះ ទាំង​កាល​ពី​មុន​ធ្លាប់​ហៅ​ពេញ​ៗ​មាត់​ថា Fan Bingbing ជា Idol របស់​ខ្លួន។ ប្រភព​ព័ត៌មានដដែលបាន​ឲ្យ​ដឹងថា Wei Ya មិន​ចង់​ឡាយ​ជាមួយ តារា​កើត​ឆ្នាំ១៩៨១​គឺ​មក​ពី​ខ្លាច​រឿង​អាស្រូវ​របស់​តារា​នេះ ប៉ះពាល់​ដល់​ខ្លួន៕

អត្ថបទ៖ ផេង ផលធិតា  ​ប្រភព៖ Zing  

from: https://tnaot.com/km/m/detail/article/9136590