Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

IMF ៖ សេដ្ឋកិច្ចសកលលោកធ្លាក់ចុះ​៣ភាគរយ​ក្នុងឆ្នាំ២០២០

អង្គការរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានព្យាករកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា សេដ្ឋកិច្ច​សកល​លោក ទំនង​ជាធ្លាក់ចុះខ្លាំង​៣ភាគរយ​នៅក្នុង​ឆ្នាំនេះ ខណៈដែល​សហគមន៍​អន្តរជាតិ​បាននិង​កំពុងវក់វី​ទប់ស្កាត់​ការឆ្លងរាតត្បាត​វីរុស COVID-19 ។ អង្គការ IMF បានពន្យល់ថា ការធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ​ ប្រហែល​ជា​ការធ្លាក់ចុះ​បំផុត​ គិត​ចាប់តាំងពី​មហាវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ​១៩៣០ ។  

ប្រភពIMF បានបញ្ជាក់ទៀតថា «ឥឡូវនេះ ស្ថិតក្រោមការសន្មតថា ការរាលដាលជំងឺរាតត្បាត និងការផ្ទុកនូវជំងឺនេះ មានការកើនឡើងខ្ពស់នៅត្រីមាសទី២ ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយបន្ទាប់មក ករណីនេះ នឹងថយចុះវិញនៅឆមាសទី២ឆ្នាំ២០២០ ។ យើងកំពុងព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ៣ភាគរយ ដែលជាការធ្លាក់ចុះសេដ្ឋកិច្ចសកលដ៏ខ្លាំងបំផុត ចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចពិភពលោកទសវត្សរ៍​១៩៣០» ។

ប្រភព IMF បានបន្តថា នេះជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពី ៦,៣ ភាគរយ ពីការព្យាករណ៍​របស់ IMF ​កាលពីខែមករា ។ IMF ក៏បានទម្លាក់ទស្សនៈវិស័យរបស់កូរ៉េខាងត្បូង​​​នៅក្នុងឆ្នាំនេះផងដែរ ដោយបញ្ចុះ​នៅត្រឹម ​១,២ ភាគរយវិញ​ បន្ទាប់ពីការព្យាករណ៍ កាលពីខែតុលា ឆ្នាំ២០១៩​ថា មានកំណើន​សេដ្ឋកិច្ច​ប្រហែល ២ ភាគរយ​ ។ 

ប៉ុន្តែ​ IMF បានរំពឹងទៅលើអ្វីដែលហៅថា «ការងើបឡើងវិញមានរាងជាអក្សរ Vនោះ» សម្រាប់សេដ្ឋកិច្ច​កូរ៉េខាងត្បូង ហើយនិងសេដ្ឋកិច្ច​សកល ​នៅឆ្នាំខាងមុខ ។ ការព្យាករណ៍របស់ IMFថា កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងមាន​​ចាប់ពី ៣,៤ ភាគរយ និងសេដ្ឋកិច្ចសកល​កំណើន​ប្រហែល ៥,៨ ភាគរយ ។ 

នៅអំឡុងពេលជាមួយគ្នានេះដែរ IMF នៅបានទទួលស្គាល់ថា ទស្សនៈវិស័យ​ឆ្នាំ​២០២១ របស់ខ្លួន នៅតែ​មាន​ភាពស្រពិចស្រពិលនៅឡើយ ដោយសារ​តែភាពមិនប្រាកដប្រជា ។ IMF បញ្ជាក់ថា ទាំងប្រទេសអភិវឌ្ឍន៍ និងទាំងប្រទេសកំពុងអភិវឌ្ឍន៍ក្តី សុទ្ធតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចតែដូចគ្នា ​។ 

ប្រភព IMF បញ្ជាក់ថា ដូច្នេះជាលើកដំបូង​ចាប់តាំងពី​មហាវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៣០ ទាំងប្រទេស​មានសេដ្ឋកិច្ចរីកចម្រើន និងប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន និងប្រទេស​កំពុង​អភិវឌ្ឍន៍ គឺស្ថិតនៅក្នុង​វិបត្តិសេដ្ឋកិច្ចដូចគ្នា​ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9136533