សម្ដេចតេជោ និងសម្ដេចប៊ុន រ៉ានី ផ្ដល់អំណោយម៉ាស់ពេទ្យ១០ម៉ឺន និងសម្ភារបរិក្ខារវេជ្ជសាស្ដ្រ១កុងតឺន័រ ដល់ក្រសួងសុខាភិបាល
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ដ្រមួយកុងតឺន័រ និងម៉ាសពេទ្យចំនួន ១០ម៉ឺន ដើម្បីរួមចំណែកក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ។ ពិធីប្រគល់នេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគ្នាទប់ស្កាត់ការរីករាលដាលនៃរីរុសកូវីស១៩ ក្នុងនោះ ការលាងសំអាតដៃជាមួយសាប៊ូ និងទឹកស្អាត អាល់កុល ឬជែលលាងដៃឲ្យបានញឹកញាប់ គឺជាសកម្មភាពដ៏សំខាន់បំផុតដើម្បីការពារអ្នកពីការឆ្លងនៃវីរុសដ៏កាចសាហាវនេះ ។
សូមបញ្ជាក់ថា មុនពេលផ្ដល់អំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ដ្រមួយកុងតឺន័រ និងម៉ាសពេទ្យចំនួន ១០ម៉ឺននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានការបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចំនួន ៧ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩៕ ដោយ៖ តារា