Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ល្បែងលាក់កន្សែងបង្រៀនមនុស្សឲ្យមានភាពរហ័សរហួននិងចេះក្បួនយុទ្ធសាស្រ្ត

ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេងសម្រាប់ ជាទីកំសាន្ដសប្បាយនៅពេលរាត្រីខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលជា ចន្លោះការហត់នឿយម្ដងៗ។ មុនដំបូង គេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយច្រហោង ដំកងជារង្វង់មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជាទីស្រលះរាបស្មើល្អ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានបង្ហាញនូវអត្ថន័យ និងអត្ថប្រយោជន៍នៃការលេងល្បែងលាក់កន្សែងដែលជាល្បែងប្រពៃណីជាតិ ដើម្បីបណ្ដុះស្មារតីកូនខ្មែរអោយចេះស្រឡាញ់ និងថែរក្សានូវល្បែងប្រពៃណីជាតិខ្មែរ។

ឯកឧត្ដម ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ល្បែងលាក់កន្សែងជាល្បែងប្រពៃណីជាតិ ជាទីពេញនិយមរបស់ក្មេងៗនិងមនុស្សជំទង់ៗ ហើយបានបង្កភាពសប្បាយរីករាយយ៉ាងខ្លំាង ។ ឯកឧត្តមបានបញជាក់ថា អត្ថប្រយោជន៍ ល្បែងនេះ គឺបានបង្ហាត់មនុស្សឲ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ប្រាជ្ញាវាងវៃ និងចវេះប្រយ័ត្ន ជាប់ជានិច្ច។ សំឡេង៖ ល្បែងលាក់កន្សែង គឺអោយមនុស្សចេះស្មឹងស្មាធិ៍ ហាត់ពុទ្ធលុតដំ ទាំងស្រីទាំងប្រុស រៀនស្មឹងស្មាត ឧទាហរណ៍គេរត់ក្រឡឹងជុំវិញ គេរត់ៗគេដកអាកន្សែងនៅពីក្រោយខ្នង ហើយបើយើងស្មឹងស្មាធដឹង លឺសំឡេងស្រែក ដឹងតែមានគេដាក់ពីក្រោយ គឺយើងរត់ទៅ កុំអោយគេចាប់ នេះជាពិធី រៀនដាស់ស្មារតីអោយ ដើម្បីអោយកូនខ្មែរទាំងអស់មានការភ្ញាក់រលឹក ។ របៀបលេងល្បែងលាក់កន្សែងនេះគេយកកន្សែងរឺក្រមាតូចមួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អ ទុកជាយបន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិន អោយដឹងខ្លួនថាគេលាក់កន្សែងក្រោយខ្នងអ្នកណា។ ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូកដៃទៅក្រោយក បើអ្នកណាហានងាករឺលូកស្ទាបខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្មអ្នកនោះ មិនអោយឡើងលាក់កន្សែងរឺគេអោយអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយ មើលអ្នកណាអង្គុយបែបភ្លេចខ្លួនគេដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីអោយឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួនលុះអ្នកលាក់រត់ក្រលឹងមកម្ដង ទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នក លាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែបើអ្នកនោះរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេ ត្រូវរត់ក្រលឹងអ្នកអង្គុយដំកងដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល។ គេលេងរបៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបានរាល់ពេល។ ល្បែងនេះគេលេងដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញាវាងវៃ ហាត់ទំលាប់ខ្លួនអោយចេះប្រុងស្មារតីជានិច្ច៕

from: https://tnaot.com/km/m/detail/article/9136439