Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេដឹកនាំ​អាស៊ាន​បូក​បី​ប្ដេជ្ញា​​ ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ​ និង​តំបន់ ប្រឆាំងកូវីដ១៩

ភ្នំពេញ៖ មេដឹកនាំ ​នៃ​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​១០ បានប្តេជ្ញាកសាងសមត្ថភាព​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ជាតិ​ និង​តំបន់ ដើម្បីប្រឆាំងកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាស​រួម ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ ពិសេស​ស្ដីពី​វីរុស​កូ​វីដ​១៩ កាលពីកាលពី​រសៀល​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២០​នេះ។

ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា ការប្តេជ្ញានេះធ្វើឡើងដើម្បី​ពង្រឹង​ការ​ត្រៀម​លក្ខណៈ និង​ការឆ្លើយតប​ទៅនឹង​ការ​រាតត្បាត ការ​ការពារ​បុគ្គលិកសុខាភិបាល​ជួរមុខ​ និង​ធានា​ការ​ចែកចាយ ផ្គត់ផ្គង់​គ្រឿង​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់ ​ជាពិសេស​ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន និង​ឧបករណ៍​វេជ្ជសាស្ត្រ​នានា​ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលបំណង ​នៃ​ប្រសិទ្ធភាព សុវត្ថិភាព និង​ភាព​ងាយ​ស្រួល។

ជាមួយគ្នានោះ មេដឹកនាំ​អាស៊ាន​បូក​បី បានលើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ជា​ទៀងទាត់​ដោយ​សេរី​ ​បើកចំហ​ និង​មាន​តម្លាភាព​ស្ដីពី​ស្ថានភាព​ជាក់ស្ដែង ​និង​វិធាន​ការដែល​បាន​អនុវត្ត​ដោយ​ប្រទេស​នីមួយៗ ចែករំលែក​បទ​ពិសោធន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ ពង្រីក​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ទៅវិញទៅមក​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​តាមដាន​ការ​ចម្លង ក៏ដូចជា​ការ​ព្យាបាល​ផង​ដែរ​។​

មួយវិញទៀត អាស៊ានបូកបី ក៏បានប្ដេជ្ញា​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ អង្គការ​អន្តរជាតិ ​និង​សហគមន៍​អន្តរជាតិ​ដទៃទៀត ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​ស​កល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ​និង​បញ្ឈប់​ការ​រាតត្បាត ខណៈដែល​កំពុង​ដោះស្រាយ​នូវ​ផលវិបាក​សង្គម និង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្តាល​មកពី​ជំងឺ​កូ​វីដ​-១៩ ការពារ​សុខុមាលភាព​របស់​ប្រជាជន​ និង​រក្សា​កំណើន​ប្រកបដោយ​ចីរភាព​។ រក្សា​ការរួបរួម​គ្នា​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ និង​ត្រៀមលក្ខណៈ​ដើម្បី​ចាត់វិធានការ​ផ្សេង​ទៀត​តាម​តម្រូវការ។

ក្នុងនោះអាស៊ានបូកបី ក៏មានការពិចារណា​រៀប​ចំ​ការ​បម្រុង​ទុក​ ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​សំខាន់ៗ​របស់​អាស៊ាន​បូក​បី​ ដែល​អាចជួយ​ឆ្លើយតប​យ៉ាង​រហ័ស​ចំពោះ​តម្រូវការ​បន្ទាន់។ លើកទឹកចិត្ត ការប្រើប្រាស់​កន្លែង​បម្រុង​បន្ទាន់​ក្នុង​តំបន់ ដែល​មាន​ស្រាប់ រួមមាន​ឃ្លាំង​ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌ (AHA) និង​អង្ករ​បម្រុង​បន្ទាន់​របស់​អាស៊ាន​បូក​បី (APTEFR) សម្រាប់​តម្រូវ​ការ​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9136197