Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្រ្ដីថៃ៖ មិនមានប្រទេសណាមួយអាចប្រឆាំងនឹងកូវីដ១៩តែឯងបានទេ

ក្រោយពេលវីរុសកូវីដ១៩ កំពុងរាតត្បាតយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ាន ក៏ដូចជា បណ្ដា​ប្រទេសនានា នៅលើពិភពលោកនោះមក នាយករដ្ឋមន្រ្ដីថៃ បានថ្លែងថា នៅ​លើពិភពលោក​នេះ មិនមានប្រទេសណាមួយ អាចប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយជោគជ័យតែម្នាក់​ឯង​នោះ​ឡើយ។

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន តាមអនឡាញ ស្ដីពីការឆ្លើយតបនឹង​វីរុសកូវីដ១៩ កាលពី ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២០។ លោក​នាយក​រដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ មិនមានប្រទេសណាមួយ​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាម​កំហែង​ពីវីរុសកូវីដ១៩បានតែម្នាក់ឯងទេ។

លោកនាយករដ្ឋមន្រ្ដី បានបង្ហាញពីទស្សន:របស់លោកថា គ្រប់ភាគីទាំងអស់ ត្រូវតែរួបរួមគ្នា​ធ្វើការ ទើបអាចគ្រប់គ្រងស្ថានការណ៍ឆ្លងរីករាលដាល នៃកូវីដ១៩បាន។​ ជាមួយគ្នានេះដែរ

នាយករដ្ឋមន្រ្តីថៃ បានស្នើនូវវិធីសាស្រ្តសំខាន់ៗជាអាទិ៍ថា អាស៊ាន​ចាំបាច់ត្រូវប្រមូល​ថាមពល និថការខិតខំរបស់គ្រប់វិស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហា​ប្រឈម ក្នុងលក្ខណៈរួមនេះ។

 

លោកនាយករដ្ឋមន្រ្ដី បានស្នើអាស៊ាន និងអាស៊ាន+3 រួមគ្នា​ បង្កើតមូលនិធិឆ្លើយតបនឹង​កូវីដ១៩​របស់អាស៊ាន  ដោយរៀបចំឡើងវិញនូវថវិកាចំនួន១០ភាគរយ នៃមូលនិធិ​ដែល​មានស្រាប់ ពីមូលនិធិអភិវឌ្ឍន៍អាស៊ាន និងមូលនិធិសហប្រតិបត្តិការជាមួយចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងអាស៊ាន+3 ឬមូលនិធិផ្សេងទៀត។ រីឯមូលនិធិនេះ នឹងត្រូវ​ប្រើប្រាស់ ដើម្បីផ្គត់​ផ្គង់​ឧបករណ៍ធ្វើតេស្ត ឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាគាំទ្រដល់ ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំ និងវ៉ាក់សាំង ដើម្បីជួយអាស៊ានឱ្យមានលក្ខណ:ខ្លួនទីពឹងខ្លួន។ 

បើគិតមកដល់ថ្ងៃទី១៥ ខែមេសា​ នេះ ប្រទេសថៃមានអ្នកឆ្លង២៦១៣នាក់ ក្នុងនោះស្លាប់​៤១​នាក់ និងជាសះស្បើយ១៤០៥នាក់។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន​នេះ ធ្វើជាប្រធាន​ដោយលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដីវៀតណាម ហើយកិច្ចប្រជុំកំពូល​នេះ​ធ្វើឡើងតាមអនឡាញ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9136134