ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងប្រទេសថៃ បង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដូច្នេះហេតុផលនេះបណ្តាលឱ្យប្រជាជនថៃប្រឈមនិងភាពអត់ការងារធ្វើកាន់តែច្រើន។
គូស្នេហ៍តារាសម្ដែង Mark និង Kim មានក្ដីបារម្មណ៍ចំពោះអ្នកអត់ការងារធ្វើ ជនចាស់ជរា លែងមានប្រាក់ចំណូល។ លើកទី ១ អ្នកទាំងពីរបានរៀបចំកញ្ចប់ស្បៀងសប្បុរសធម៌ដែរមានដូចជា ម៉ាស ទឹកលាងដៃ របស់ញុំាផ្សេងៗ ចំនួន ២០០ កញ្ចប់សម្រាប់ចែកជូនដល់អ្នកខ្វះខាត។
សារជាថ្មីម្ដងទៀត នេះជាលើកទី ២ ហើយដែលអ្នកទាំងពីររៀបចំកញ្ចប់ស្បៀងអាហារចំនួន ២៥០ ថង់ ដោយ ១៥០ កញ្ចប់គឺពួកគេផ្ញើរទៅខេត្តភូកេត។ ចំណែកឯ ១០០ កញ្ចប់ផ្សេងទៀតអ្នកទាំងពីរបានផ្ញើអោយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ព្រះមង្កត់ ទុកចែកជូនអ្នកជំងឺក្រីក្រគ្មានលុយ គ្មានចំណូលហើយ៕ អត្ថបទដោយ៖ ឧស្សាហ៍