ពលរដ្ឋអង់គ្លេសបានមើលឃើញស្នាមញញឹមពីលើមេឃហើយ គឺឥន្ធនូបញ្ច្រាស់ ត្រូវបានពលរដ្ឋ អង់គ្លេស ចាត់ទុកថាជាសញ្ញាល្អ បំផុតហើយអង់គ្លេសនឹងឆ្លងផុតទុក្ខសោក ក្នុងពេលឆាប់ៗនេះ។
នេះជាអភូតហេតុមិនធ្លាប់បានឃើញតាំងពីដើមមក មិនដែលមានរឿងរ៉ាវ ឥន្ធនូ បញ្ច្រាស់ជើងឡើងលើនោះឡើយ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ មានឥន្ធនូ បញ្ច្រាស់ ត្រូវបានគេមើលឃើញនៅក្នុងដែនអាកាស Yorkshire ប្រទេសអង់គ្លេស។
សរព័ត៌មាន BBC នៅថ្ងៃទី១៥ខែមេសា បានផ្សាយថា ឥន្ធនូបញ្ច្រាស់ មានឈ្មោះវិទ្យាសាស្ត្រថា circumzenithal arc ។ ប៉ុន្តែឥន្ធនូ បញ្ច្រាស់ បែបនេះគឺតែងតែកើតឡើង ក្នុងរយៈពេលខ្លីបំផុត មិនដូចជាឥន្ធនូធម្មតានោះឡើយ ទាំងនោះហើយទើបយើងមើលមិនឃើញ។
ស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដែលជាគ្រូបង្រៀនមធ្យោមសិក្សា Glusburn នៅជិត Keighley ជាអ្នកមើលឃើញ ឥន្ធនូ ខាងលើ ហើយបានបង្ហាញដល់ សិស្ស ពីអភូតហេតុដ៏កម្រខាងលើ។ សិស្ស ទាំងអស់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនធ្លាប់បានឃើញនោះឡើយ៕ ប្រែសម្រួលដោយ៖MEO