Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្លោចផ្សាណាស់ COVID-19 នៅបារាំង​២៤ម៉ោង ឆក់ជីវិត៧៦២នាក់

បណ្តាញផ្សព្វផ្សាយព័ត៌មានបារាំង france24 បានផ្សាយ​ កាលពីថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០ ថា ក្នុងរយៈពេល​២៤ម៉ោង​ នៅក្នុងប្រទេស​នេះ អ្នកជំងឺ​ COVID-19 បានបាត់បង់ជីវិត ​រហូតដល់​៧៦២នាក់ ហើយនេះគឺជារឿងគួរឲ្យសង្វេគ និងខ្លោចផ្សាចិត្តខ្លាំងណាស់។ 

ប្រភពបន្តថា​​ លោក Jerome Salomon ​ ជាមន្ត្រីសុខាភិបាល​បារាំង ​បានថ្លែង កាលពីថ្ងៃទី១៤ ខែមេសាថា ដូច្នេះ​ជនរងគ្រោះ​ដែលបាន​បាត់បង់ជីវិត​​ កើនឡើង សរុប ១៥ ៧២៩ នាក់។ ចំណែក​អ្នកផ្ទុកវីរុស COVID-19 វិញ កើនឡើងជាង ១០០ ០០០ករណី ។ ប៉ុន្តែ​បែបណា​ក៏ដោយ លោកអះអាងថា អ្នកជំងឺ​ដែលស្ថិតក្នុង​ការសង្គ្រោះបន្ទាន់​ បានធ្លាក់ចុះ​ជាបន្តបន្ទាប់​៦ថ្ងៃជាប់គ្នា គឺមានតែ​៩១ករណី ប្រៀប​ធៀប​ កាលពីពេលមុន​ មានរហូតដល់​៦ ៧៣០នាក់ ។ 

គួរបញ្ជាក់ថា រដ្ឋាភិបាល​បារាំង បានបន្តចាក់សោ ឬបិទប្រទេស ​រហូតដល់ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២០ ជាវិធានការ​ទប់ស្កាត់​ការឆ្លងរាតត្បាត​ នៃវីរុស COVID-19 ។ 

កាលពីថ្ងៃទី១៣ ខែមេសា ប្រធានាធិបតី​បារាំង ​បានប្រកាសបន្តចាក់សោ ឬបិទប្រទេស ​រហូតដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២០ ហើយ​នៅបន្ទាប់ពីថ្ងៃនេះ នឹងមានការបន្ធូរបន្ថយ​ខ្លះ​។ លោកបានថ្លែងថា ស្ថានការណ៍រាតត្បាត នៃ​ជំងឺ COVID-19 នៅបារាំងបាននិងកំពុង​ចាប់​ផ្តើម​មានស្ថិរភាព​ហើយ ។ 

តាមការបញ្ជាក់ផ្លូវ​ការ​របស់បារាំង​ ស្តីពី​អ្នកជំងឺ COVID-19 មានសរុប ១០៣ ៥៧៣ នាក់។ ប៉ុន្តែក្រុមមន្រ្តីជឿជាក់ថា តួលេខ​មានច្រើន​ជាងនេះ ដោយអាស្រ័យថា អ្នកខ្លះ​មិនបានធ្វើតេស្ត​នោះឡើយ។ 

គួរលើកមកជម្រាបជូនផងដែរថា បើគិត​មកត្រឹម ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០ ប្រភពព័ត៌មាន Wikipedia ផ្សាយថា អ្នកផ្ទុកវីរុស COVID-19 នៅជុំវិញពិភពលោក កើនឡើង ១ ៩៧៩ ៤៧៧ នាក់ ក្នុងនោះបាត់បង់ជីវិតកើន ១២៦ ៥៣៩នាក់ និង ៤៨៥ ៦៧៤នាក់​ បានជាសះស្បើយ បើទោះជាមិនទាន់មានថ្នាំព្យាបាល ឬវាក់សាំងបង្ការជាក់លាក់យ៉ាងណាក៏ដោយ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9135859