ខណៈប្រទេសកម្ពុជាកំពុងតែប្រឈមបញ្ហាកូវីដ១៩ វាយលុក រាជរដ្ឋាភិបាល បានប្រកាស និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដោយឲ្យផ្អាកមានការជួបជុំគ្នាមួយរយៈ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃជាមួយជែលឬអាល់កុលជាប្រចាំ បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ។
ទន្ទឹមជាមួយគ្នានោះដែរតារាសម្តែងកញ្ញា រចនា រ៉ាវាឌី ក្រោយពីបាននៅតែផ្ទះយូរថ្ងៃពេក មិនបានចេញទៅក្រៅផ្ទះដោយសារជំងឺកូវីដ១៩ រាតត្បាត តារាស្រីរូបនេះអផ្សុកពេក បែកគំនិត បានយកភួយ ខ្នើយមកច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ និងថតបង្ហាញស្ទីលប្លែកៗ បង្ករឲ្យបរិយាកាសមានភាពសប្បាយរីករាយ និងបំបាត់ភាពធុញថប់ពេលនៅផ្ទះ។
ក្រោយពីឃើញកញ្ញា រចនា រ៉ាវាឌី យកភួយ ខ្នើយ មកស្លៀកបែបនេះ អ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍ហួសចិត្ត និងអស់សំណើច ។ តែទោះបីជាយ៉ាងណាមហាជនបានកោតសរសើរពីគំនិតច្នៃប្រឌិតរបស់នាង ព្រោះក្នុងនាមជាតារាល្បីត្រូវធ្វើអ្វីឲ្យប្លែក មិនដដែល៕
អត្ថបទដោយ៖ សុក លក្ខិណា