ថៃ គឺជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងទៅលើផ្នែកវិស័យសិល្បៈមិនថាវិស័យភាពយន្ត និងចម្រៀង សុទ្ធតែទទួលបានការគាំទ្រខ្លាំង។ ទន្ទឹមនឹងភាពជោគជ័យទាំងនោះ ឃើញថាមានតារាសម្តែងប្រុសស្រីជាច្រើន បានវិវដ្តខ្លួនរបស់ពួកគេ រហូតដល់មានអ្នកគាំទ្រផ្ទាល់ខ្លួនទាំងក្នុង និងក្រៅប្រទេសផងដែរ។ នៅក្នុងនោះដែរ មានមហាជនជាច្រើនបានកត់សម្គាល់ឃើញថា មានតារាសម្តែងស្រីមួយចំនួនបានប្រែក្លាយខ្លួនរបស់ពួកគេទៅជាតារាល្បីឈ្មោះមួយរូបបន្ទាប់ពីបាន ប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យក្មេង។
តោះចង់ដឹងថាមានតារាស្រីរូបណាខ្លះដែលបានសម្តែងភាពយន្តទាំងវ័យក្មេង សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។
១. Pear Nattathida
កញ្ញាបានសម្ដែងជាតួឯកស្រីតាំងពីខ្លួននៅតូច។ មិនតែប៉ុណ្ណោះកញ្ញាបានបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍ល្បីជាច្រើនផងដែរ។
២. Punpun Sutatta
កញ្ញាបានចូលសិល្បៈ និងសម្ដែងជាតួឯកស្រីតាំងពីខ្លួនមានអាយុ ១០ ឆ្នាំ។ កញ្ញាត្រូវបានមហាជនស្គាល់ច្បាស់នៅពេលសម្តែងនៅក្នុងរឿងបែបរន្ធត់មួយដែលមានចំណងជើងថា“ Ladda Land” ក្នុងឆ្នាំ ២០១១។
៣. Pinky Savika
Pinky Savika បានសម្តែងរឿងភាគទូរទស្សន៍ដំបូងបង្អស់មានចំណងជើងថា “ Fai Nai Duang Tah” នៅពេលខ្លួនមានអាយុ ៧ ឆ្នាំ។ ក្រោយមកទៀតកញ្ញាបានក្លាយខ្លួនជា តារាសម្តែងស្រីដ៏មានប្រជាប្រិយមួយរូបបន្ទាប់ពីបានសម្តែងរឿងភាគទូរទស្សន៍ “Dao Pra Sook”។
៤. Kwan Usamanee
កញ្ញាបានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងជាអ្នកបង្ហាញម៉ូតកុមារនៅពេលមានអាយុ ៣ ឆ្នាំ។ ចំពោះខ្សែភាពយន្តទូរទស្សន៍ដំបូងដែលកញ្ញាបានសម្តែងគឺ រឿង “Por Ja Mae Ka Look Ruk”។
៥. Yard Yardthip
កញ្ញាបានសម្ដែងជាតួឯកស្រីកាលពីខ្លួនមានអាយុ ៦ ឆ្នាំ។ មុនពេលចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ កញ្ញាបានសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ផ្សេងៗជាច្រើនផងដែរ។ មកដល់បច្ចុប្បន្ននេះកញ្ញា បានក្លាយជាតារាសម្តែងឯករាជ្យមួយរូប ក្រោយពីបានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយ ទូរទស្សន៍ថៃប៉ុស្តិលេខ ៣៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update