កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកបានណែនាំរដ្ឋបាលរបស់ខ្លួនឲ្យបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO)។
មូលហេតុនៃការបញ្ឈប់សកម្មភាពផ្តល់មូលនិធិ ដោយសារតែអង្គការសុខភាពពិភពលោក មិនទទួលបានជោគជ័យក្នុងកិច្ចការទប់ស្កាត់នៃការរីករាលដាល វីរុសកូវីដ ១៩។
មិនតែប៉ុណ្ណោះលោកបានចោទប្រកាន់ទៅអង្គការសហប្រជាជាតិ ដោយហេតុផលថាបានបិទបាំងនៃការរីករាលដាលនៃជំងឺឆ្លងមួយនេះ បន្ទាប់ពីបានលេចចេញនៅក្នុងប្រទេសចិន។ មួយវិញទៀតកាលពីកន្លងនេះលោក Trump ក៏ធ្លាប់បានចោទប្រកាន់ទៅអង្គការសុខភាពពិភពលោកថាមានភាពលំអៀងទៅរកប្រទេសចិន។
ប៉ុន្តែទោះជាយ៉ាងណា លោកប្រធានាធិបតីអាមេរិកផ្ទាល់ ក៏បានរងការរិះគន់យ៉ាងខ្លាំង អំពីការគ្រប់គ្រងរបស់គាត់ចំពោះ ការផ្ទុះឡើងនៃជំងឺមួយនេះផងដែរ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិសម្រាប់ទ្រទ្រង់ផ្នែកសុខភាពចំនួនជាង ៤០០លានដុល្លារអាមេរិកដល់ អង្គការសុខភាពពិភពលោក។
មកទល់នៅពេលនេះ ឃើញថាសហរដ្ឋអារិកមានការកើនឡើងចំនួនអ្នកឆ្លងរហូតដល់ ៦១២,៣៨០ នាក់ អ្នកជាសះស្បើយ ៤៨,០៣៦ និងអ្នកស្លាប់ ២៥,៩៤៩៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ BBC