កិច្ចប្រជុំអាស៊ាន+៣ (ASEAN+3) ដែលមានប្រទេសសមាជិកអាស៊ានបូកជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង បានផ្តោតសំខាន់ទៅលើសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។
កិច្ចប្រជុំអាស៊ានលើកនេះ គឺជាកិច្ចប្រជុំតាមអនឡាញ ជាលើកដំបូងបង្អស់ ដោយផ្តោតសំខាន់ទៅលើសកម្មភាពប្រឆាំងនឹងកូវីដ -19។ កន្លងមក កិច្ចប្រជុំ G 20 ក៏បានប្រជុំតាមបែបអនឡាញផងដែរ ស្តីអំពីបញ្ហាសេដ្ឋកិច្ច និងការប្រឈមមុខ ដោយសារកូវីដ-១៩។
វៀតណាម គឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ដោយវៀតណាមជាប្រធានអាស៊ាន២០២០។ ក្នុងស្ថានភាពប្រឈមមុខ នាពេលបច្ចុប្បន្ន គឺសង្គ្រាមប្រឆាំងវីរុស វៀតណាមធ្វើបានយ៉ាងល្អបំផុត ដោយមិនមានអ្នកស្លាប់ពាក់ព័ន្ធនឹងកូវីដឡើយ។
ប្រធានបទសំខាន់របស់វៀតណាម ដែលជាប្រធានអាស៊ាន២០២០ គឺ«កសាងអាស៊ាន ផ្សារភ្ជាប់នឹងការសម្របខ្លួនយ៉ាងសកម្ម»ជាមួយពិភពលោក។ ជាមួយគ្នានេះដែរ អាស៊ានបានសហការជាមួយបណ្តាប្រទេសជាសមាជិកពិសេស គឺ ចិន ជប៉ុន និងកូរ៉េខាងត្បូង៕ប្រែសម្រួលដោយ៖ MEO