Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រមុខ UN ៖ នេះមិនមានជាពេល​កាត់ជំនួយ WHO​ នោះឡើយ​

ប្រភពព័ត៌មាន​នានា​ នៅព្រឹកថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២០ បានផ្សាយថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ផ្អាក​ផ្តល់ជំនួយ​ដល់អង្គការសុខភាពពិភពលោក (WHO) ដោយសារតែ​អង្គការ​នេះ​បរាជ័យ​នៅក្នុង​កាតព្វកិច្ច​ជាមូលដ្ឋាន​របស់ខ្លួន ទាក់ទង​នឹងជំងឺឆ្លងរាតត្បាត នៃ​កូរ៉ូណាវីរុស ឬ COVID-19 ។ 

ជំនួយ​របស់​អាមេរិក​ ដែលបានផ្តល់​ឲ្យ​ WHO ​កាលពីឆ្នាំ​មុន មានប្រហែល​៤០០លានដុល្លារអាមេរិក ។ ក្រោយការ​ប្រកាស​ផ្អាក​នេះភ្លាម  ប្រមុខអង្គការសហប្រជាជាតិ​ ក៏បាន​​ប្រកាសថា ពេលវេលានេះ ​មិនមែន​ជា​ពេលដែលត្រូវកាត់បន្ថយជំនួយ​ដល់អង្គការ WHO នោះឡើយ តែជាពេលត្រូវ​រួបរួមសាមគ្គីភាពជាអន្តរជាតិ​ ទប់ស្កាត់ប្រឆាំងនឹងវីរុស ។ 

បើតាមការចេញផ្សាយរបស់កាសែត​រ៉យទ័រ បានបញ្ជាក់ នៅថ្ងៃទី១៥ ខែមេសាថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា វាមិនមែនជាពេលវេលាកាត់បន្ថយជំនួយអង្គការសុខភាពពិភពលោកនោះទេ ។ ការថ្លែងបែបនេះ គឺកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់ការផ្តល់ជំនួយរបស់អាមេរិក​ទៅឲ្យអង្គការ​ WHO ដែលកំពុងទប់ ទល់ដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាត COVID-19 ។

លោក Guterres បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមិនមែនជាពេលវេលា ដើម្បីកាត់បន្ថយជំនួយ សម្រាប់ធ្វើប្រតិបត្តិការ របស់អង្គការសុខភាពពិភពលោក ឬអង្គការមនុស្សធម៌ដទៃទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះឡើយ ។

លោកបានមានប្រសាសន៍ថា “ពេលនេះ គឺជាពេលវេលាសម្រាប់ការរួបរួមគ្នា ហើយសហគមន៍អន្តរជាតិធ្វើការរួមគ្នា ក្នុងសាមគ្គីភាព ដើម្បីបញ្ឈប់វីរុស និងផលវិបាកដែលកំពុងបែកខ្ញែកនេះ” ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9135660