Peach Pachara និងក្រុមគ្រួសារបរិច្ចាគស្ព្រៃអាល់កុលនិងឈុតការពារ PPE ទៅកាន់មន្ទីរពេទ្យជូឡាឡុងកន
ដើម្បីចូលរួមផ្ដល់កម្លាំងចិត្តបន្ថែមទៀតសម្រាប់ក្រុមក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាក្នុងការដោះស្រាយវិបត្តិ Covid-19។ នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ តារាសម្ដែង Peach Pachara និងក្រុមគ្រួសារបានចូលរួមបរិច្ចាគ ស្ព្រៃអាកុលលាងដៃ ២៥០០ ដុំនិងឈុតការពារ PPE ១២០ ឈុត សម្រាប់មន្ទីរពេទ្យជូឡាឡុងកន កាកបាទក្រហមថៃ។
Peach បានបង្ហញក្ដីបារម្ភថាចាប់តាំងពីការរីករាលដាលនៃ វីរុស Covid-19 ដែលកំពុងរាតត្បាតនៅក្នុងប្រទេសថៃ យើងបានឃើញតារាជាច្រើនបានចូលរួមបរិច្ចាគនិងឧបត្ថម្ភជាច្រើនផងដែរ។
Peach សុំចូលរួមជាផ្នែកមួយនៃការផ្តល់ស្ព្រៃ អាល់កុលនិងឈុតការពារ PPE ដល់ក្រុមគ្រូពេទ្យគិលានុបដ្ឋាយិកាបុគ្គលិកនិងបុគ្គលិកដែលពាក់ពន្ធ័ទាំងអស់នៅពេលនេះ។ ព្រមទាំងលើកទឹកចិត្តអ្នកទាំងអស់គ្នាដែលកំពុងជួបបញ្ហា សូមអោយមានកំលាំងចិត្តតស៊ូនិងបន្តប្រយុទ្ធប្រឆាំង យើងនឹងឆ្លងកាត់រឿងនេះជាមួយគ្នា៕ អត្ថបទដោយ៖ ឧស្សាហ៍